ព័ត៌មានសន្តិសុខសង្គម

ទីតាំងសង្វៀនជល់មាន់នៅ ភូមិដំណាក់ធំ៣នៅតែបន្តលេងយ៉ាងគឃ្លើនប្រឆាំងនិងអនុសាសន៍សម្តេច

រាជធានីភ្នំពេញ÷ ទីតាំងសង្វៀនជល់មាន់នៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានលោក ឯម ភារី ជាមេប៉ុស្តិ៍ និង លោក ម៉េង វិមានតារា ជាអធិការ គេសង្កេតឃើញថា ជាទីតាំងមាន់ជល់ ដ៏អស្ចារ្យ មួយនេះ ប្រហែលជាមាន អ្នកធំ នៅចាំកាងពី ក្រោយ ហើយ មើលទៅ បានជាបើកលេងយ៉ាង ដុះស្លែរ ច្រើនឆ្នាំ មកហើយ សមត្ថកិច្ច នៅតែ មិនអាចបិទ សង្វៀនមាន់ជល់នេះបាន ។ គឺបានត្រឹម ចុះបង្រ្កាប គ្រាន់តែ ល្អមើល ហាក់បីដូចជា លេងឆាកល្ខោន ព្រោះគេសង្កេត ឃើញថា សង្វៀនមាន់ មួយនេះ បិទមិនដែរបាន យូរនោះទេ យ៉ាងហោច ណាស់ បិទបានត្រឹម ៣ថ្ងៃ ទៅ១សប្តាហ៍ ឬ កន្លះខែ គឺ ចាប់ផ្តើម បើកលេងវិញ យ៉ាងគក្រឹកគក្រេង។
តាមការជាក់ស្តែង នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ភ្នាក់ងារសារព័ត៌មាន Ronetv news យើង បានចុះទៅដល់ទីតាំងជល់មាន់មួយ កន្លែងដែល ចូលតាមផ្លូវឌួងងៀប ឋិតក្នុងភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ គឺសង្កេតឃើញថា កំពុងមាន ក្រុមអ្នកញៀនល្បែងមាន់ជល់ ចាប់ផ្តើម ស្ពាយមាន់ ចូលទៅលេងវិញហើយ ក្រោយពីសមត្ថកិច្ចស្ទឹងមានជ័យ៣ ចុះបង្រ្កាបមិនទាន់បានបាត់ក្តៅគូថផងនោះ។
តាមសេចក្តី រាយការណ៍បានឲ្យដឹងថា ទីតាំងសង្វៀនមាន់ជល់ មួយនេះ បច្ចុប្បន្នមាន ឈ្មោះ ម៉ាប់ ជាអ្នកគ្រប់គ្រង ហើយគេមិនបានដឹងច្បាស់នោះទេ ថា តើលោក ធំ ណាជាអ្នកនៅពីខាងក្រោយ ល្បែងសុីសង មួយនេះ ទើបហ៊ានផ្គើន និង គោលនយោបាយទាំង៩ ចំណុច ដើម្បីភូមិ ឃុំ មាន សុវត្ថិភាព របស់ថ្នាក់ដឹកនាំ បែបនេះ។ យើងដឹង ហើយថា ករណី ចោរ លួច ចោរ ឆក់ និង ប្លន់ ក៏វាមានប្រភប កើតចេញពី ល្បែងសុីសង ផងដែរ។ជាពិសេសរាជរដ្ឋបាលកម្ពុជា កំពុងដោះស្រាយនិងទប់ស្កាត់បញ្ហាជម្ងឺកូវិដ-១៩ ព្រមទាំងបានអំពាវនាវដល់ពលរដ្ឋមិនគួរចេញពីផ្ទះ បើមិនចាំបាច់។ តែបែរជាសង្កេត ឃើញថា ក្រុមអ្នកញៀនល្បែង ហាក់បីដូចជា មិនយកចិត្ត ទុកដាក់អនុវត្តន៍តាមប្រសាសន៍ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំឡើយ ។
មហាជនបាន លើកឡើងថា តើបញ្ហាល្បែងជល់មាន់ នៅភូមិ ដំណាក់ធំ៣ បើកហើយបិទ បិទហើយបើកនេះ មកពីសមត្ថកិច្ចអសមត្ថភាព ឬ ក៏ត្រូវដង ត្រូវផ្លែគ្នា ទើបគេសង្កេតឃើញថា ទីតាំងជល់មាន់មួយនេះបិទមិនដែរបានយូរ។
ជុំវិញបញ្ហាមួយនេះសារព័ត៌មាន Ronetvnews យើងមិនអាច សុំការបំភ្លឺពីលោក ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យ៣ បាននោះទេ ដោយខល ចូល ហើយ បែរចុចបិទយ៉ាង សង្ហារ។ រីឯលោក វរសេនីយ៍ឯក ម៉េង វិមានតារា ខលចូលដែរ តែគ្មាន អ្នកទទួល។
ពាក់ព័ន្ធនិង បញ្ហានេះ តើឯកឧត្តម ឧត្តម សេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានី ភ្នំពេញ មានជ្រាបដែរទេ? ហើយតើឯកឧត្តមស្នងការ និង ចាត់វិធានការណ៍យ៉ាងណា ចំពោះបញ្ហានេះ? សូមអរគុណ ហើយក៏សូមជូនពរឯកឧត្តម ជួបតែសំណាងល្អការងារជោគជ័យគ្រប់ពេលវេលា សូមអរគុណ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *