ព័ត៌មានសន្តិសុខសង្គម

ស្រ្តីពពោះ៧ខែម្នាក់ ត្រូវបានរថភ្លើងកិនដាច់ជាច្រើនកំណាត់ បណ្តាលឲ្យស្លាប់ទាំងម្តាយ និងកូន នៅបាត់ដំបង

 

ខេត្តបាត់ដំបង ៖ នៅយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ ស្រ្តីពពោះ៧ខែម្នាក់ត្រូវបានរថភ្លើងកិនបណ្តាលអោយដាច់ជាច្រើនកំណាត់ស្លាប់ទាំងម្តាយនិងកូន នៅចំណុចរ៉ារថភ្លើង(រ៉ាធំ)ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ស្ត្រីរងគ្រោះឈ្មោះ ស្រីដែន អាយុជាង២០ឆ្នាំ មានពពោះទម្ងន់៧ខែ រស់នៅចំណុចកន្លែងកើតហេតុនេះ ។ នៅមុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរដើរឆ្លងកាត់ថ្នល់ក្នុងទិសដៅពីកើតទៅលិច ហើយភ្លាមនោះដែរក៏ស្រាប់តែមានរថភ្លើងមួយខ្សែធ្វើដំណើរមកពីទិសខាងត្បូងទៅជើង គឺបានប៉ះបណ្តាលអោយដួលចូលក្រោមកង់ និងកិនពីលើដាច់ជាច្រើនកំណាត់ស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃយ៉ាងអាណោចអាធ័មតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកពិនិត្យធ្វើកំណត់ហេតុ និងប្រមូលបំណែកសាកសពអោយខាងសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *