ព័ត៌មានសន្តិសុខសង្គម

រថយន្ត កូរ៉េ ជាន់ហ្វ្រាំងមិនទាន់បុកគូទរថយន្ត TOYOTA HILUX VIGOបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តកូរ៉េដឹករថយន្តមួយគ្រឿង
ក្នុងល្បឿនលឿនជាន់ហ្វ្រាំងទាន់ជ្រុលទៅបុកគូទរថយន្តហាយលិច vigoពីក្រោយបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខួចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់ដល់បាត់បង់អាយុជីវិតនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២១នេះស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសម្នាក់បើករថយន្តម៉ាកហើយលិចវិហ្គោ ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2AZ- 2178បើកធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តកូរ៉េមួយគ្រឿងពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ3E-9535 បើកធ្វើដំណើរស្របទិសដៅគ្នាមកពីក្រោយក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់បណ្ដាលឱ្យជ្រុលទៅបុកគូទរថយន្តហើយលិច vigoដែលកំពុងបើកធ្វើដំណើរនៅខាងមុខនោះពេញទំហឹងធ្វើឲ្យរថយន្តទាំងពីគ្រឿងរងការខូចខាតយ៉ាងដំណំប្រកែកគ្នាដណ្ដើមយកត្រូវរៀងៗខ្លួនផ្អើលប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅតាមដងផ្លូវ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ ទើបធ្វើការវាស់វែងយករថយន្តទាំងពីគ្រឿងមកដាក់អែបខាងចិញ្ចើមផ្លូវកុំឱ្យមានការកកស្ទះចរាចរណ៍ហើយទុកពេលវេលាឲ្យភាគីទាំងពីរធ្វើការចរចាគ្នាអស់រយៈពេលជាងមួយម៉ោងទើបភាគីខាងរថយន្តកូរ៉េព្រមសងទៅខាងរថយន្តហើយ Vigo ដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *