ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ បទលើ្មស ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះលេខ570 ផ្លូវលំ ក្រុមទី២៥ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ

ភ្នំពេញ ៖ នៅថៃ្ងទី១៨ ខែមិថុនា ឆាំ្ន២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះដាច់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មស ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះលេខ570 ផ្លូវលំ ក្រុមទី២៥ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ បូ ដារ៉ា ភេទប្រុស ហៅ ថេត អាយុ ៣០ឆាំ្ន ជនជាតិខែ្មរស្នាក់នៅផ្ទះលេខ៥៧០ ផ្លូវលំ ក្រុមទី២៥ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ បានធ្វើតេស្តទឹកនោម ជាលទ្ធផល (វិជ្ជមាន) មានសារធាតុញៀន។
ជនសង្ស័យនេះ កំពុងធ្វើការឃាត់ខ្លួនបញ្ជូនទៅផ្នែកជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការបន្តទៅតុលាការ។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *