ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរណ៍ ឡានក្រុង៤៥កៅអី ក្រឡាប់ផ្ងារជើងក្នុងស្រែ សង្ស័យថា ងោកមួយភាំង

 

ខេត្តសៀមរាប៖ នៅចន្លោះបង្គោលលេខ ៣៤០ និង៣៤១ស្ថិតនៅភូមិ ប៉ាក់ប៉ាន់ ឃុំពួក ស្រុកសរសរស្តម្ភ និងស្រុកពួក ខេត្តសៀមរាប មានករណីក្រឡាប់រថយន្តដឹកអ្នកដំណើរពាក់ផ្លាកលេខ ភ្នំពេញ3.4999ចេញដំណើរពីភ្នំពេញទៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យបើកបរក្នុងស្ថានភាពងោកមួយភាំងបានក្រឡាប់ផ្ងារជើងអូសប្រវែង ៧០០ម៉ែត្រធ្លាក់ស្រែផ្ងារជើងឡើងលើរបួសធ្ងន់ស្រាលចំនួន ២៧នាក់ ក្នុងនោះមានជនបរទេស ០៣នាក់ផងដែរ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ៕

ប្រភពព័ត៍មានពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា គាត់បានទិញសំបុត្រនៅផ្សារសុរិយា ខាងជើងផ្សារថ្មីដែលមានឈ្មោះរស្មីភ្នំពេញអ៊ុិចប្រេស ដែលធ្វើដំណើរពីភ្នំពេញទៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មុនមកដល់កន្លែងកើតហេតុខាង តាកុងឡានងងុយដេក (ងោក)ក៏បានអោយប្រូឡានបើកវិញដោយបើកក្នុងស្ថានភាពលឿនពេកកាច់ចង្កូតមិនទាន់ក៏បានក្រឡាប់ប្រមាណជាពីរ ទៅ បីជុំធ្លាក់ចូលប្រឡាយស្រែខាងស្តាំតែម្តង។ បន្ទាប់មកគាត់បានលូនចេញមកក្រៅស្រែកអោយគេជួយ និងអ្នកដំណើរផ្សេងទៀតនាំគ្នីគ្នាធាក់កញ្ចក់ឡាន ដើម្បីចេញមកក្រៅ ។

សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការជួយសង្រ្គោះវាស់វែងធ្វើកំណត់ហេតុជាក់ស្តែងជនរងគ្រោះមានចំនួន១២ នាក់នៅកន្លែងកើតហេតុផ្ទាល់ និង១៤នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ ករណីនេះអ្នកធ្វើដំណើររងរបួសធ្ងន់ស្រាល ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ចំណែកប្រ៊ូឡាន និងតាកុងឡានរត់បាត់ស្រមោល ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *