ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ស្រាវជ្រាវចាប់ខ្លួនបានភ្លាមៗ ជនសង្ស័យ២នាក់ ដែលឆក់ទូរស័ព្ទពីជនបរទេស នៅក្រុងព្រះសីហនុ

 

(ព្រះសីហនុ)៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។
នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋប្តឹងរាយការណ៍មកថា នៅចំណុចក្រោយភ្នំមាសចាស់ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ មានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ មិនមានស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ១គ្រឿង ម៉ាក Iphone 12 ProMax ពណ៌ទឹកប៊ិច ដែលជារបស់ជនរងគ្រោះជនជាតិចិន រួចជិះម៉ូតូរត់គេចខ្លួនបាត់
សម្ភារៈវត្ថុតាងចាប់យកបាន ទូរស័ព្ទចំនួន៣គ្រឿង (មាន១គ្រឿង ម៉ាក Iphone 12 ProMax ពណ៌ទឹកប៊ិច ជាផលនៃអំពើលួច), ម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ (មធ្យោបាយធ្វើសកម្មភាព)។ ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសួរនាំ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *