ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

គម្រោងដេញថ្លៃ រក​អ្នកម៉ៅការ​សាងសង​ហេដ្ឋារចនាសម្ព័ន្ធ​២​គម្រោង គឺមានក្រុមហ៊ុនដាក់ស្រោមសំបុត្រដេញថ្លៃតែ៣ក្រុមហ៊ុនប៉ុណ្ណោះក្នុងមួយគម្រោមៗ ខណៈក្រុមហ៊ុនរាប់សិបទៀតនៅអើតក្រៅអាគារសាលាឃុំ

ខេត្តតាកែវ ៖ ដូច​ជា​កើត​មាន​ករណី​ដដែល​ៗ​ក្នុង​ខេត្តតាកែវ ដែល​ក្រុមហ៊ុន​ដេញថ្លៃ​គម្រោង​មូល​និធិ​ឃុំ​សង្កាត់​ខ្សឹប​ខ្សៀ​វគ្នា ​រវាង​ក្រុមហ៊ុន​ដែល​ចង់បាន​គម្រោង​ និង​ក្រុមហ៊ុន​ផ្សេង​ៗ​ដែល​ទៅ​ចូលរួម​ជាមួយថ្នូរ​នឹង​លុយ​ថ្លៃ​ទឹកតែ ​ដើម្បី​កុំ​ឲ្យ​ដាក់​ស្រោមសំបុត្រ​ដេញថ្លៃ​ក្នុង​ហិប​។

មានការ​រៀបចំ​ដាក់​និង​បើក​សំណើ​ដេញថ្លៃ​រក​អ្នកម៉ៅការ​សាងសង​ហេដ្ឋារចនាសម្ព័ន្ធ​២​គម្រោង​នៅ​សាលាឃុំ​អង្គ​ប្រសាទ ស្រុក​គី​រី​វង់ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២២ នេះ ក្នុង​នោះ​ឮ​ថា មាន​ក្រុមហ៊ុន​ដើរ​ហែរ​ហម ចាំ​យក​ថ្លៃ​ទឹកតែ ជា​ច្រើន​ក្រុមហ៊ុន​ដែល​មក​ចូលរួម​ទាំង​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត ត្រូវ​បាន​មើលឃើញ​សើម​មាត់​សើម ក ក្នុង​ការ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ​នេះ​ផង​ដែរ​។

មិន​មាន​អ្វី​ប្លែក​នោះ​ទេ សម្រាប់​ការ​ទៅ​ចូលរួម​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ សង្កាត់ គឺ​ប្រាកដជា​មាន​អ្នក​ដាក់​សំបុត្រ​ដេញថ្លៃ​ជា​ធម្មតា តែ​ថា បើ​អ្នក​ដែល​ចង់បាន​គម្រោង​សាងសង់​ចាំ​ចាច់​ណាស់​ត្រូវ​ដើរ​ចរចារ​ជា​សាច់ប្រាក់​ទំ​ហ៊ំ​ណាមួយ សម្រាប់​ក្រុមហ៊ុន​នានា​ដែល​ទៅ​ចូលរួម មិន​ចឹ​ង​ប្រក​ដ​ណាស់​នឹង​ផ្អើល​ឈុ​លរ​ត់ទៅ​ដាក់​ប៊ិ​ត​ពេញ​ហិប​ក្នុង​សាលាឃុំ​មិន​ខាន​។

មិន​ខុស​នោះ​ទេ គម្រោង​ដេញថ្លៃ​នៅ​សាលាឃុំ​អង្គ​ប្រាសាទ ស្រុក​គី​រី​វង់ ដែល​មាន​២​គម្រោង គឺ​មាន​ក្រុមហ៊ុន​ដាក់​ស្រោមសំបុត្រ​ដេញថ្លៃ​តែ​៣​ក្រុមហ៊ុន​ប៉ុណ្ណោះ​ក្នុង​មួយ​គ​ម្រោម​ៗ ខណៈ​ក្រុម​ហ៊ុន​រាប់​សិប​ទៀត​នៅ​អើត​ក្រៅ​អាគារ​សាលាឃុំ​។ ក្នុង​នោះ​ក្រុមហ៊ុន​ដេញ​បាន​នៅ​ឃុំ​អង្គ​ប្រាសាទ គឺ​ឈ្មោះ ខែ​ម ច​ន្ធី ដែល​អ្នក​ដេញថ្លៃ​បាន​ឈ្មោះ ខែ​ម ច​ន្ធី ដោយឡែក​គម្រោង​មួយទៀត​នៅ​ឃុំ​រាម​អណ្តើក ក្រុមហ៊ុន​ដេញ​បាន​ឈ្មោះ គឹ​ម សម្បត្តិ​ដែល​អ្នក​ដេញថ្លៃ​ឈ្មោះ គឹ​ម សម្បត្តិ​។

ក្រោយ​បញ្ចប់​ការ​ដេញថ្លៃ ក្រុមហ៊ុន​ជា​ច្រើន​បាន​មក​រង់ចាំ​កកកុញ​ផ្អើល​ពលរដ្ឋ​នៅ​ខាងកើត​ផ្សារ​កំពង់​ជ្រៃ ផ្លូវ​ទៅ​សាលាស្រុក​កោះអណ្តែត ដែល​មាន​ចម្ងាយ​៥​ទៅ​៦​គីឡូម៉ែត្រ ​ពី​សាលាឃុំ​អង្គ​ប្រាសាទ ដែល​ជាទី​តាំង​ដេញថ្លៃ​គម្រោង​។ ក្រោយ​ដឹង​ថា ​បែក​ការណ៍​ដល់​អ្នក​សារព័ត៌មាន​ចាំ​ថតរូប​ភាព អ្នកគ្រប់គ្រង​លុយកាក់​សម្រាប់​ថ្លៃ​ទឹកតែ​ក្រុមហ៊ុន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ​ប្រុស បាន​បើករថយន្ត​គេច​បាត់់​។

លេង​យ៉ាង​ៗ​នឹង ចឹ​ង​តើ​បានជា​ផ្លូវ​មូលនិធិ​ឃុំ សង្កាត់​ភាគច្រើន​ធ្វើ​មិន​ដែល​ជាប់​សម្រាប់​ប្រជា​ពលរដ្ឋ​ប្រើ​បាន​ច្រើន​ឆ្នាំ​សោះ​នៅ​ខេត្តតាកែវ​។ មហាជន​សុំ​ធ្វើការ​សំណូម​ដល់​ក្រុម​លទ្ធកម្ម​ឃុំ សង្កាត់ ជំនាញ​ពាក់ព័ន្ធ ពិសេស លោក ហេង វុ​ទ្ធី ប្រធាន​ផែន​ចាត់ការ​និង​វិនិយោគ​ខេត្តតាកែវ​ពិនិត្យ​មើល​ករណី​ក្រុមហ៊ុន​ឃុ​ប​ឃឹ​ត​គ្នា​យក​លុយ​ជាតិ​ចែក​គ្នា​នេះ​ផង មិន​ចឹ​ង​លុយ​ជាតិ​ពិតជា​ខាតបង់​ចូល​ថង់​ហោប៉ៅ​ក្រុមហ៊ុន ឯ​សមិទ្ធផល​ដែល​បាន​មក​ពី​ការ​ដេញថ្លៃ គឺ​មិន​មានគុណ​ភាព​តាម​ស្តង់ដា​នោះ​ទេ​៕

Picture
Picture
adm

Leave a Reply

Your email address will not be published. Required fields are marked *