ព័ត៌មានសន្តិសុខសង្គម

តៃកុងរថយន្តអស់ល័ក្ខលួចប្រេងក្នុងសុីទែនរួចប្រើស្ទិលដាក់កានចូលក្នុងសុីទែនវិញដើម្បីឲ្យមានបរិមាណដូចដើមវិញ

ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២១

ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង២.៣០នាទីយោងតាមការរាបរាប់របស់តៃកុងរថយន្តដឹកប្រេងកំហូចបានលើកឡើងថាក្នុងមួយថ្ងៃៗប្រេងរាប់ពាន់លីត្រត្រូវបាត់បង់មិនគ្រប់ចំណុះនោះឡើយ ។

យោងតាមចម្លើយភាពជាក់ស្តែងបានបង្ហើបឲ្យដឹងថា ក្នុងសុីទែន ៦៦០០លីត្រពួកគាត់លួចបាន២០០លីត្រទៅ៣០០លីត្រ ក្នុងមួយជើង ដោយដាក់កានចំណុះ១០លីត្រចូលទៅក្នុងសុីទែន ការលួចប្រេងរបស់អស់លោកចោរខាងលើនេះគឺមានការសហការគ្នាបានល្អពីរអ្នកបាញ់ប្រេងចូលក្នុងសុីទែននិងអ្នកកឹបសៀលនិងតៃកុងរថយន្ត ពួកនេះមានធីមតែម្តង ។

សូមបញ្ជាក់÷ តាមការលើកឡើងរបស់តំណាងក្រុមហ៊ុនប្រេងបានឲ្យដឹងថា ខាងពួកគាត់មិនអនុញ្ញាតឲ្យប្រើល្បិចដាក់កានចូលដើម្បីលួចប្រេងនោះឡើយពួកគាត់មានលុយប្រាក់ខែលុយជើងបើមានករណីលួចប្រេងដូចខាងលើគឺត្រូវមានទោសដាក់គុកតៃកុងរថយន្តតែម្តង។សូមផ្តាំទៅលោកចោរខាងតៃកុងរថយន្តមួយក្តាប់តូចកុំឲ្យមានលើកក្រោយ មិនមានសំណាងរហូតនោះទេ

adm

Leave a Reply

Your email address will not be published. Required fields are marked *