ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ច្បាប់ស្តីពីការរំលូតកូនបានចែងថាករណីមិនមែនជា វេជ្ជបណ្ឌិត ឬគ្រូពេទ្យមធ្យម ឬជាឆ្មបមធ្យម ជាអ្នកធ្វើការរំលូតទេ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ ក្នុងករណីធ្វើឱ្យស្ត្រីជាម្តាយមានជំងឺរ៉ាំរ៉ៃ ឬពិការផ្តន្ទាទោស ពី១ឆ្នាំ ទៅ៥ឆ្នាំ ប្រសិនបើធ្វើឱ្យស្ត្រីមានគភ៌គ្រោះថ្នាក់ដល់ស្លាប់ ត្រូវដាក់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំ

ភ្នំពេញ៖ប្រជាជនមួយចំនួននៅមិនទាន់យល់ច្បាស់ពីការរំលូតកូនឡើយ ខ្លះគេមិនបានដឹងទេថា តើនៅកម្ពុជាមានច្បាប់រំលូតកូនដែរឬទេ? ហើយស្ថិតនៅក្នុងលក្ខខណ្ឌណាទើបអាចរំលូតបាន?​ ឯខ្លះទៀតធ្វើការរំលូតដោយគ្មានការពិនិត្យត្រឹមត្រូវពីគ្រូពេទ្យធ្វើឱ្យប៉ះពាល់ដល់សុខភាពម្តាយទៀតផង។

ប្រាកដណាស់ កម្ពុជាមានច្បាប់ស្តីពី ការរំលូតកូន ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៩៧ក្នុងគោលដៅកំណត់ពីបែបបទ និងលក្ខខណ្ឌនៃការរំលូតកូន។ ច្បាប់ ស្តីពីការរំលូតកូនក្នុងមាត្រា៨ បានចែងមកថា គភ៌នៅក្នុងផ្ទៃ អាចធ្វើការរំលូតបានក្នុងអាយុយ៉ាងតិច១២សប្តាហ៍មិនអាចលើសពីនេះបានឡើយ។ ក៏ប៉ុន្តែ គភ៌អាចរំលូតបានលើសពី១២សប្តាហ៍ លុះត្រាតែធ្វើរោគវិនិច្ឆ័យទៅឃើញថា៖

-គភ៌នៅក្នុងផ្ទៃ មានលក្ខណៈមិនប្រក្រតី ឬមិនលូតលាស់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ឬជីវិតរបស់ម្តាយ                                     ​​

-កូនដែលកើតមក អាចនឹងមានជំងឺធ្ងន់ធ្ងរព្យាបាលពុំជា។

-មានផ្ទៃពោះដោយសារចាប់រំលោភ ប៉ុន្តែ ទាល់តែមានការស្នើសុំពីសាមីខ្លួនជាមុនសិន ហើយក្នុងករណីដែលស្រ្តីមានគភ៌នោះ អាយុត្រឹមតែ១៨ឆ្នាំ ឬតិចជាងអាយុ១៨ឆ្នាំនោះ  ត្រូវមានការស្នើសុំពីឳពុកម្តាយជាមុនសិន។

សម្រាប់ស្រ្តីដែលមានបំណងចង់រំលូត ត្រូវបានការពិនិត្យ​

និងពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញជាមុនសិន។ ចំពោះការរំលូតច្រើនដង គឺមិនមានផលប៉ះពាល់ដល់សុខភាពម្តាយនោះទេ លុះត្រាតែស្រ្តីនោះ ធ្វើការរំលូតជាមួយនឹងគ្រូពេទ្យដែលមានជំនាញច្បាស់លាស់។

យ៉ាងណាមិញ នៅក្នុងច្បាប់ស្តីពីការរំលូតកូននេះ បានចែងមកថា ក្នុងករណីមិនមែនជា វេជ្ជបណ្ឌិត ឬគ្រូពេទ្យមធ្យម ឬជាឆ្មបមធ្យម ជាអ្នកធ្វើការរំលូតទេ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ។ ក្នុងករណីធ្វើឱ្យស្ត្រីជាម្តាយមានជំងឺរ៉ាំរ៉ៃ ឬពិការផ្តន្ទាទោស ពី១ឆ្នាំ ទៅ៥ឆ្នាំ ប្រសិនបើធ្វើឱ្យស្ត្រីមានគភ៌គ្រោះថ្នាក់ដល់ស្លាប់ ត្រូវដាក់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *