ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

តុលាការធម្មនុញ្ញប្រទេសថៃផ្អាកតំណែងនាយករដ្ឋមន្ត្រីដោយរង់ចាំលទ្ធផលត្រួតពិនិត្យពេលផុតកំណត់អាណត្តិរបស់លោក Prayuth Chan-och

ប្រព័ន្ធផ្សព្វផ្សាយប្រទេសថៃ បានរាយការណ៍នៅថ្ងៃពុធនេះថា តុលាការធម្មនុញ្ញបានផ្អាកតំណែងនាយករដ្ឋមន្ត្រី លោក Prayuth Chan-ocha ពីកាតព្វកិច្ចផ្លូវការ ដោយរង់ចាំលទ្ធផលពិនិត្យផ្លូវច្បាប់អំពីការកំណត់អាណត្តិកាន់តំណែងរបស់លោក។ ប្រព័ន្ធផ្សព្វផ្សាយ ThaiPBS, Khaosod និង Workpoint បានរាយការណ៍ពីសេចក្តីសម្រេចរបស់តុលាការដោយមិនបានដកស្រង់ប្រភពឡើយ។
សារព័ត៌មានReuters មិនអាចទាក់ទងភ្លាមៗទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតដើម្បីសុំការបញ្ជាក់បាននោះទេ។
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានបោះឆ្នោតសំឡេងគាំទ្រ៥ទល់នឹង៤ ក្នុងការបញ្ជាឲ្យផ្អាកតំណែងលោកនាយករដ្ឋមន្រ្តី លោក Prayuth Chan-o-cha ។
តុលាការធម្មនុញ្ញរបស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងធ្វើការប្រកាសជាផ្លូវការក្នុងពេលឆាប់ៗនេះ។ លោក ប្រាយុទ្ធ ចាន់អូចា បានឡើងកាន់តំណែងក្នុងឆ្នាំ២០១៤ នៅពេលដែលលោកបានដឹកនាំរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត។
យោងតាមគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី លោក Prawit Wongsuwan អាយុ 77 ឆ្នាំ ជាអតីតមេបញ្ជាការកងទ័ព និងជាអ្នកនយោបាយយូរឆ្នាំ ទំនងនឹងក្លាយជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន៕
May be an image of 2 people, people sitting and people standing
adm

Leave a Reply

Your email address will not be published. Required fields are marked *