ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

អំណោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានចាត់តាំងសហការី ប្រគល់ជូនមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង

នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី បានចាត់តាំងសហការី នាំយកអង្ករចំនួន ៥តោន មីជាតិចំនួន ៤០០កេសតូច ត្រីខកំប៉ុងចំនួន ១០០កេស និងស័ង្កសីចំនួន ១៥០០សន្លឹក មកប្រគល់ជូនមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង ជាអនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង បានថ្លែងថាអំណោយដែលទទួលបាននាពេលនេះ លោកនឹងយកទៅឧបត្ថម្ភជូនឲ្យដល់ដៃសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ដែលមានជីវភាពទីទ័លក្រ យោធិនមានជីវភាពខ្វះខាត និងប្រជាជនដែលរងគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងក្នុងខេត្តបាត់ដំបង។
លោកមេបញ្ជាការ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី សូមឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *