ព័ត៌មានសន្តិសុខសង្គម

ខួប១៤ឆ្នាំ ការដាក់បណ្ណសារសារមន្ទីរទួលស្លែងក្នុងបញ្ជីស្មារតីចងចាំពិភពលោកនៃអង្គការយូណេស្កូ

 

មន្រ្តីជាន់ខ្ពស់នៃសារមន្ទីរទួលស្លែង បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៣ គឺខួបទី១៤ឆ្នាំហើយ ដែលបណ្ណសាររបស់សារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ។

លោក ហង្ស និស្ស័យ ប្រធានការិយាល័យសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង នៅថ្ងៃទី៣១ ខែកក្កដា បានប្រាប់ឱ្យដឹងថា បណ្ណសារសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែងមានឯកសារច្រើន។ ក្នុងនោះរួមមាន ឯកសារចម្លើយសារភាពជនរងគ្រោះ, ប្រវត្ថិរូប, រូបថត, ហ្វីលរូបថត, សៀវភៅកំណត់ហេតុខ្មែរក្រហម និងទស្សនាវត្តីខ្មែរក្រហម ដែលទាំងអស់នោះត្រូវបានចុះទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់យូណេស្កូនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ិដថោន ប្រទេសបារបាដូស (Barbados)។

លោកបន្តថា ទោះបីជាឆ្នាំនេះ មិនបានធ្វើកម្មវិធីធំដុំនោះទេ ដើម្បីរម្លឹកខួបរបស់សារៈមន្ទីក្តី ប៉ុន្តែខាងសារមន្ទីរបានបង្ហោះជាសារវីដេអូតាមបណ្តាញសង្គមរបស់សារៈមន្ទីទួលស្លែង ដើម្បីរក្សាស្មារតីចង់ចាំរបស់សារៈមន្ទីនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *