ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

បុរសជាសន្តិសុខម្នាក់លង់ទឹកស្លាប់ខណៈចុះដោះត្រីជាប់មងក្នុងស្រះនៅតាមវាលស្រែ

ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានឱ្យដឹងថា មានបុរសជាសន្តិសុខម្នាក់បានលង់ទឹកស្លាប់ខណៈចុះទៅដោះត្រីជាប់មងក្នុងអណ្តូង ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចអណ្តូងទឹកវាលស្រែមួយកន្លែង ស្ថិតក្នុងក្រុមទី៩ ភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

 សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រឿន សម្បត្តិ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាសន្តិសុខ រស់នៅក្នុងក្រុមទី០៨ ភូមិព្រៃចេក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

យោងតាមប្រភពដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះដោយខឹងនឹងម្តាយស្តីបន្ទោសឱ្យក៏បានទៅផឹកស្រា ហើយក្រោយផឹកស្រវឹងជនរងគ្រោះក៏បានចុះទៅដោះត្រីមងនៅក្នុងអណ្តូងស្រះ ហើយបន្ទាប់មកទំនងជាដួលផ្កាប់មុខចូលទឹកក៏បណ្ដាលឱ្យឈ្លក់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យរួចរាល់ក៏បានប្រគល់សពឱ្យក្រុមគ្រួសារនិងសាច់ញាតិយកទៅរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

  

 

adm

Leave a Reply

Your email address will not be published. Required fields are marked *