ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

កងកម្លាំងសមត្ថកិច្ចចម្រុះចុះបង្រ្កាបក្រុមញៀនថ្នាំ ឃាត់ខ្លួនមនុស្សចំនួន ១១ នាក់ នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ ៖ ជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងចម្រុះបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួន។

 

នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ប្រមាណ ១៦:០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរង បានចុះធ្វើរដ្ឋបាលនៅចំណុចវិហារឯករង្សី ស្ថិតនៅ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សចំនួន១៧នាក់ សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន។

ក្រោយពីធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលមនុស្សចំនួន១១នាក់ រកឃើញមានសារធាតុញៀន និងមនុស្សចំនួន០៦នាក់ មិនមានសារធាតុញៀន ហើយត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *