ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

បណ្ឌិត ឈត ប៊ុនថង ៖ ក្រៅពីគោរពច្បាប់ចរាចរណ៍ អ្នកបើកបរត្រូវមានក្រមសីលធម៌ពេលធ្វើដំណើរតាមផ្លូវសាធារណៈ

បញ្ហាជម្លោះ ការប្ដឹងផ្ដល់គ្នារកខុសរកត្រូវ តែងតែកើតមានជារឿយៗនៅតាមផ្លូវសាធារណៈ ដោយពេលខ្លះអាចឈានដល់ការប្រើប្រាស់អំពើហិង្សា ដោយសារខ្វះការប្រុងប្រយ័ត្ន និងការយោគយល់អធ្យាស្រ័យគ្នា។ យ៉ាងណាក៏ដោយ បើតាមលោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រៅពីគោរពច្បាប់ចរាចរអ្នកបើកបរក៏ត្រូវមានក្រមសីលធម៌ពេលធ្វើដំណើរតាមផ្លូវសាធារណៈ។

ទោះជាយ៉ាងនេះក្ដី លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ទៀតថា មនុស្សមួយចំនួនបានប្រព្រឹត្តកំហុសតិចតួចអំឡុងពេលបើកបរ ហើយក៏បានសុំទោស សុំអធ្យាស្រ័យ ក៏គេនៅតែមិនអធ្យាស្រ័យហើយថែមទាំងប្រើអំពើហិង្សាទៅលើអ្នកទន់ខ្សោយជាងខ្លួន ឬប្រើអំពើហិង្សាលើស្រ្តីជាដើម។

adm

Leave a Reply

Your email address will not be published. Required fields are marked *