ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ស្រ្តីខ្មែរជាកីឡាការិនីម្នាក់ជាម្ចាស់ជ័យលាភីលេខ ១ ក្នុងការប្រកួតកីឡា «ប៊ីយ៉ាការ៉ុម» លំដាប់ពិភពលោក នៅក្នុងប្រទេសកូរ៉េ

(ភ្នំពេញ)៖ អ្នកនាង ស្រួង ភាវី ដែលជាកូនខ្មែរ ឈ្នះបានលេខ ១ ក្នុងការប្រកួតកីឡា «ប៊ីយ៉ាការ៉ុម» លំដាប់ពិភពលោក នៅក្នុងប្រទេសកូរ៉េ ក្រោមការឧបត្ថម្ភដោយ ក្រុមហ៊ុន ផឺលូ វ័នវីសឺត រយៈពេល​ជាង​​ ៧ ថ្ងៃ ​ក្នុង​ការ​ប្រកួត​នេះ។ 

យោងតាមទំព័រហ្វេសបុក sruong pheavy បានបញ្ជាក់ថា«ជំរាបសួរបងប្អូនជនរួមជាតិ ជាទីស្រលាញ់នាងខ្ញុំ បានប្រកួតកីឡា ប៊ីយ៉ាការ៉ុម លំដាប់ពិភពលោក នៅក្នុងប្រទេសកូរ៉េ ឈ្នះបានលេខ ១ ហើយការ ប្រកួតឧបត្ថម្ភដោយ ក្រុមហ៊ុន ផឺលូ វ័នវីសឺត រយៈពេល​ជាង​៧ថ្ងៃ​ក្នុង​ការ​ប្រកួត​នេះ។ អស់​រយៈពេល​ជាង​១០ឆ្នាំ ដែលកូនស្រី កម្ពុជាម្នាក់នេះ មានក្ដីសុបិន្តថា នៅថ្ងៃណាមួយ កូននឹងនាំអ្នកមានគុណទាំងពី ឱ្យ​លោកបាន​មកមើលការប្រកួត របស់កូនស្រី ដែលជាការប្រកួតខ្នាតអន្តរជាតិ ដ៏ល្អឥតខ្ចោះនៅទឹកដីប្រទេសកូរ៉េនេះ។ ​ ទីបំផុត កូនស្រី កម្ពុជាម្នាក់នេះ អាចធ្វើបាន​ ហើយ​ក៏​នឹកស្មានមិនដល់ថា ក្តីសុបិន្ដក្លាយជាកាពិត​នៅ​ក្នុង​ពេល​នេះ​ឡេីយ​ ហេីយ​និងការយកឈ្នះ គ្រប់ការ​ប្រកួត​ដ៏តឹងតែង​ហេីយ​រន្ធត់​ស្លុត​អារម្មណ៍​មួយនេះផងដែរ៕ កូនសន្យាថានឹង ធ្វើជាកូនស្រី ល្អ សម្រាប់ គ្រួសារនិងសង្គមជាតិ»

 

adm

Leave a Reply

Your email address will not be published. Required fields are marked *