ព័ត៌មានសន្តិសុខសង្គម

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកសម្រាប់ពិភពលោកឆ្នាំ២០២២

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការជាតិរៀបចំស៊ីហ្គេម និងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើការងាររៀបចំព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកសម្រាប់ពិភពលោក Cambodia International Jet Sky Championship 2022 តាមប្រព័ន្ធ Zoom កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នេះ។
នៅក្នុងកិច្ចប្រជុំបានផ្តោតការយកចិត្តទុកដាក់ទៅលើពេលវេលា ការរៀបចំគណៈកម្មការការប្រកួត ការរៀបចំកញ្ចប់ថវិកា ការរៀបចំសន្តសុខ សណ្តាប់ធ្នាប់ …។ល។ នៅក្នុងកិច្ចប្រជុំការមានការធ្វើបទបង្ហាញពីសំណាក់ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការជាតិរៀបចំស៊ីហ្គេមបានមានប្រសាសន៍បញ្ជាក់ប្រាប់វិទ្យុបាយ័នថា ការប្រកួតកីឡាម៉ូតូទឹកសម្រាប់ពិភពលោកនេះ គឺជាការប្រកួតសាកល្បងមុនពេលស៊ីហ្គេម ២០២៣ ដើម្បីសាកល្បងបច្ចេកទេស។ ហើយនេះជាព្រឹត្តិការណ៍ដ៏ល្អមួយសម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ និងជាព្រឹត្តិការណ៍ល្អសម្រាប់ទាក់ទាញទេសចរណ៍ផង ពីព្រោះកីឡាម៉ូតូទឹកក៏ជាកីឡាទេសចរណ៍ផងដែរ។
adm

Leave a Reply

Your email address will not be published. Required fields are marked *