ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

សម្តេចក្រឡាហោម ស ខេង៖ បេក្ខជនមេឃុំរបស់គណបក្សប្រជាជនកម្ពុជា មានសញ្ញាប័ត្រអនុបណ្ឌិត បរិញ្ញាប័ត្រ

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា បេក្ខជនមេឃុំរបស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺមានកម្រិតចំណេះដឹងខ្ពស់រហូតដល់សញ្ញាប័ត្រកម្រិតអនុបណ្ឌិត បរិញ្ញាប័ត្រ និងឌីប្លូមផងដែរ។ សម្តេចក្រឡាហោមបញ្ជាក់ទៀតថា សម័យនេះហើយគេមិនយកអ្នកមិនចេះអក្សរមកធ្វើមេឃុំនោះទេ ព្រោះវាផ្ទុយនឹងច្បាប់ ពិសេសគឺមិនអាចអនុវត្តការងារបានថែមទៀត។
ការលើកឡើងរបសសម្តេចក្រឡាហោម ស ខេង បែបនេះបន្ទាប់គណៈ​កម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបឈ្មោះបេក្ខជនគណបក្សភ្លើងទៀន ចេញពីបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ចំនួន ៨៦រូប ដោយក្នុងនោះ បេក្ខជនមិនគ្រប់លក្ខខណ្ឌមានចំនួន ៣៣រូប និងបេក្ខជនដែលមិនបានដឹងខ្លួនមានឈ្មោះនៅក្នុងបញ្ជីបេក្ខជនចំនួន ៥៣រូប បន្ទាប់ពីពិនិត្យទៅលើអង្គហេតុ គណបក្សភ្លើងទៀននេះបានជ្រើសរើសប្រជាពលរដ្ឋដែលមិនចេះអាន និងមិនចេះសរសេរអក្សរខ្មែរ យកមកធ្វើជាបេក្ខជន។ មួយទៀត ជីវប្រវត្តិ និងសេចក្តីប្រកាសរបស់បេក្ខជនត្រូវបានបំពេញជំនួសដោយតំណាងគណបក្សភ្លើងទៀន។
May be an image of 2 people and people sitting
adm

Leave a Reply

Your email address will not be published. Required fields are marked *