ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់ត្រូវគេប្រទះឃើញស្លា.ប់នៅក្នុងទឹកស្រះ ខណៈនាំប្តីទៅដកដំឡូងមីនៅក្នុងចំការរបស់ខ្លួន លុះមានអារម្មណ៍ថាក្តៅស្អុសពេកក៏ចុះទៅងូតទឹកក្បែរច្រាំងស្រះមួយកន្លែង ដែលមានជម្រៅជ្រៅជាង២ម៉ែត្រ ស្រាប់តែរអិលជើងធ្លាក់ចូលទៅក្នុងទឹកជ្រៅ បណ្ដាលឲ្យលង់ស្លា.ប់តែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី២៤ ខែមីនាឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឲ្យដឹងថា ៖ ស.ពស្ត្រីរងគ្រោះមានឈ្មោះ ថោង ស្រីមុំ អាយុ៣៤ឆ្នាំ រស់នៅភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៌មានបន្តថា ៖ មុនពេលកើតហេតុ គេឃើញស្ត្រីខាងលើបាននាំប្ដីរបស់ខ្លួនទៅដកដំឡូងមីនៅក្នុងចំការក្បែរទឹកស្រះមួយកន្លែងនោះ តាំងពីព្រឹករហូតដល់ម៉ោង9:00 ក៏ស្រាប់តែគាត់ពោលប្រាប់ប្ដីថា ក្តៅស្អុសស្អាប់ ហើយក៏សុំប្ដីទៅចុះងូតទឹកដើម្បីបន្តដកដំឡូងមីទៀត នោះប្ដីនាងចាំបាត់ៗ មិនឃើញត្រឡប់មកវិញក៏ដើរទៅមើលក្បែរទឹកស្រះ ស្រាប់តែឃើញសពអណ្ដែតទឹកបាត់ទៅហើយ ក៏ជម្រាបប្រាប់អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចឲ្យចុះពិនិត្យមើលតែម្ដង។
ក្រោយពីក្រុមការងារជំនាញកោសលវិច័យខេត្ត និងអធិការស្រុកបានពិនិត្យមើលលើសាកសព រួចបញ្ជាក់ឃើញថា ពិតជាស្លា.ប់ដោយសារលង់ទឹកពិតប្រាដកមែន។ បច្ចុប្បន្ន ស.ពស្ត្រីខាងលើ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕