សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី “ បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ”។ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ភ្នំពេញៈ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្វាគមន៍ចំពោះសំណើរបស់ប្រទេសឥណ្ឌា ក្នុងការកំណត់យកឆ្នាំ២០២២ ជា «ឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា» ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា។ សម្ដេចតេជោ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងទំនុកចិត្តក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ស្របតាមគោលបំណង និងគោលការណ៍នៃទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងគំនិតផ្តួចផ្តើមមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក និងបានសម្តែងនូវការគាំទ្រចំពោះការអនុម័តសេចក្ដីថ្លែងការណ៍រួមអាស៊ាន-ឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការលើទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក(AOIP) ។
នៅថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យស្ថានភាពទូទៅ និងគ្រប់គ្រងពលករតាមមណ្ឌលចត្តាឡីស័ក នៅតាមបណ្តាស្រុកមួយចំនួន ដែលមានអញ្ជើញចូលរួមអមដំណើរដោយ លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធាន មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត។ នៅក្នុងដំណើរការចុះពិនិត្យស្ថានភាពទូទៅតាមមណ្ឌលចត្តាឡីស័កតាមបណ្ដាស្រុកមួយចំនួន ដូចជាស្រុកថ្មគោល បវេល សំពៅលូន ភ្នំព្រឹក កំរៀង ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ ដោយសង្កេតឃើញជាក់ស្តែងនៅចំនួនពលករច្រើន នៅមណ្ឌលចត្តាឡីស័កស្រុកថ្មគោល និងស្រុកបវេល ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ណែនាំដល់ស្រុកទាំងពីរខាងលើត្រូវរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ពលករវិលត្រឡប់ពីប្រទេសថៃវិញ។ ឯកឧត្តម បានបន្ថែមថា ការរៀបចំមណ្ឌលចត្តាឡីស័ក ក៏ត្រូវមានរៀបចំនូវបង្គន់អនាម័យឲ្យបានត្រឹមត្រូវ ក៏ដូចជាកន្លែងងូតទឹក ភ្លើងអគ្គីសនី និងផ្ដល់របបអាហារឲ្យបានគ្រប់គ្នា រួមទាំងត្រូវរឹតបន្តឹងការធ្វើចត្តាឡីស័ករបស់ពលករ និងផ្សព្វផ្សាយអប់រំពីវិធានទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់ពួកគេឲ្យបានយល់ដឹងច្បាស់ ព្រមទាំងច្បាប់ស្តីពីកូវីដ១៩ និងអនុក្រឹតរបស់រាជរដ្ឋាភិបាល។ គូសបញ្ជាក់ផងដែរថា ស្រុកជាប់ជាយដែន រួមមានស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន ចាប់ផ្ដើមមានសភាពធូរស្រាល […]