ព័ត៌មាន ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ូឡូញប៉ូឡូញថា«យើង នឹងមិនទុកឱ្យអ៊ុយក្រែននៅម្នាក់ឯងឡើយ

អ៊ុយក្រែន ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានសម្តែងនូវសាមគ្គីភាព និងការគាំទ្រដល់ប្រទេសអ៊ុយក្រែន អំឡុងការធ្វើដំណើរទៅរដ្ឋធានីគៀវ និងជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy។
លោកថ្លែងដូច្នេះថា «យើងនឹងមិនទុកឲ្យអ្នកនៅម្នាក់ឯងទេ។ យើងនឹងនៅជាមួយអ្នកពីព្រោះយើងដឹងថា អ្នកមិនត្រឹមតែប្រយុទ្ធដើម្បីផ្ទះ ដើម្បីសេរីភាព និងដើម្បីសន្តិសុខនោះទេ ប៉ុន្តែថែមទាំងប្រយុទ្ធដើម្បីអ្នកដទៃទៀត»។
សូមបញ្ជាក់ថា ការឈ្លានពានរបស់រុស្សីលើអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេល ៣សប្តាហ៍ហើយគិតត្រឹមថ្ងៃទី ១៦ មីនានេះ។ កងទ័ពអ៊ុយក្រែនកំពុងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញដើម្បីការពាររដ្ឋធានីគៀវ និងទីក្រុងសំខាន់ៗជាច្រើនទៀត។
អ្នកចរចារបស់អ៊ុយក្រែន និងរុស្សី ត្រូវគេរំពឹងថានឹងបន្តចរចាគ្នានៅថ្ងៃពុធនេះ។ ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ការចរចាបន្តដើម្បីបញ្ចប់សង្គ្រាមគឺជារឿងលំបាកខ្លាំងណាស់ ប៉ុន្តែវានៅតែមានឱកាសសម្រាប់ការសម្របសម្រួល។
តាំងពីមានសង្គ្រាមមក អង្គការសហប្រជាជាតិបាននិយាយថា ប្រជាជន៣លាននាក់បានភៀសខ្លួនចេញពីអ៊ុយក្រែន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *