ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ក្រសួងកំណត់ប្រេងសាំងមួយលីត្រ ៥៣០០ រៀលប៉ុន្តែតម្លៃប្រេងសាំងនៅតាមស្ថានីយ នានាស្ទុះឡើងលើសកំណត់រៀងរាល់ថ្ងៃខុសៗគ្នា

រាជធានីភ្នំពេញ ៖ បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងនៅប្រទេសអ៊ុយក្រែន ហើយប្រទេសមហាអំណាចអាមេរិក និង សម្ព័ន្ធមិត្តណាតូ បានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីនោះ ក៏បានធ្វើឱ្យតម្លៃប្រេងនៅលើពិភពលោក ហក់ឡើងថ្លៃជាបន្ទាប់បន្ទាប់ ។…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងនៅប្រទេសអ៊ុយក្រែន ហើយប្រទេសមហាអំណាចអាមេរិក និង សម្ព័ន្ធមិត្តណាតូ បានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីនោះ ក៏បានធ្វើឱ្យតម្លៃប្រេងនៅលើពិភពលោក ហក់ឡើងថ្លៃជាបន្ទាប់បន្ទាប់ ។ ទន្ទឹមនោះ ប្រទេសកម្ពុជាដែលជាប្រទេសមួយដែលបាននាំចូលប្រេងពីបរទេស ក៏បានធ្វើឱ្យទីផ្សារប្រេងនៅតាមស្ថានីយ៍នានាបានឡើងថ្លៃដែលពុំធ្លាប់នោះទេ ។ ការឡើងប្រេងនេះ ហាក់ដូចជាមិនមានតម្លៃពិតប្រាកដណាមួយ ដែលបានកំណត់ពីក្រុមហ៊ុនប្រេងនោះទេ គីឡើងថ្លៃទៅតាមមាត់និងទៅតាមស្ថានីយប្រេងនានា។ មិនតែប៉ុណ្ណោះ មានស្ថានីយប្រេងខ្លះ ហាក់ដូចជាមានភ័យខ្លាចប្រទេសវឹកវរ ហើយបានលក់ប្រេងក្នុងតម្លៃខ្ពស់រហូតដល់ប្រេងស៊ុបពែតម្លៃ១លីត្រ ៥៧០០រៀល និងស្ថានីយប្រេងខ្លះទៀត មិនចង់លក់ប្រេងទៀតផង។
ទីតាំងស្ថានីយមួយកន្លែងលក់សាំងធម្មតាតម្លៃដល់ 5700 រៀលក្នុងមួយលីត្រយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចេញនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២ នេះបានបង្ហាញតម្លៃប្រេងឥន្ធនៈលក់រាយ តែ ៥៣០០ រៀលក្នុងមួយលីត្រ សម្រាប់ប្រភេទសាំងធម្មតា ។ ពោលគឺឡើង ៥០០ រៀលក្នុងមួយលីត្រ ពី ៤៨០០ រៀល ទៅ ៥៣០០ រៀលក្នុងលីត្រ ។ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយប្រេងនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១៦-៣១ ខែមីនា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៥.៣០០រៀល/លីត្រ(ឡើងចំនួន៥០០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៣០០រៀល/លីត្រ (ឡើងចំនួន៨០០រៀល)។
តាមសំដីបងប្រុសម្នាក់បានអោយដឹងថា កាលពីវេលារសៀលថ្ងៃទី១៥ មីនា ឆ្នាំ២០២២ គាត់បានបើករថយន្ត ចូលទៅចាក់សាំងនៅស្ថានីយ L H R មួយកន្លែងនៅក្បែរវត្តវិហារឃួន ដោយចាក់សាំងចំនួន៣០លីត្រ ហើយ ត្រូវបានកម្មករ ចាក់អោយតែ១០លីត្រ ក្នុង១លីត្រ៤៨០០រៀល ហើយថែមទាំងថតរូបផ្ញើអោយម្ចាស់ស្ថានីយមើលទៀតដោយខ្លាចចាក់លើស ។
ចំណែកលោក តុង សីហា បានអោយដឹងថា គាត់បានជិះម៉ូតូអស់សាំង ហើយបានបណ្តើរម៉ូតូទៅចាក់សាំងនៅដេប៉ូចែកចាយប្រេងមួយកន្លែង នៅតាមផ្លូវរថភ្លើងខាងលិច វត្តតាំងកសាង ត្រូវបានកម្មករចាក់សាំងអោយតែ១លីតក្នុងតម្លៃ៥៨០០រៀល ហើយប្រាប់ថា ដោយសារតែម៉ូតូអស់សាំងទើបចាក់អោយ ព្រោះគាត់បិទទ្វារ ហើយសាំងក៏ជិតអស់ទៀត ។
នៅព្រឹកថ្ងៃទី១៦ មីនា ឆ្នាំ២០២២ កោះសន្តិភាពបានចុះទៅផ្តិតយករូបភាពពីតម្លៃប្រេងនានាតាមស្ថានីយប្រេងក្នុងរាជធានី ហើយបានពិនិត្យឃើញថា នៅតាមស្ថានីយសាំងបានឡើងថ្លៃខុសៗគ្នា ទៅតាមស្ថានីយ និងដេប៉ូចែកចាយ ។ នៅក្នុងនោះ មានដេប៉ូចែកចាយប្រេងតេលា មួយនៅក្រាំងធ្នង់បានឡើងថ្លៃខ្ពស់ជាងគេ, ហ្គាសតម្លៃ៣០០០រៀល, សាំងស៊ុបពែរ១លីត្រ៥៧០០រៀល(៩៥), សាំងធម្មតា (៩២)តម្លៃ៥៥០០រៀល ក្នុង១លីត្រនិងប្រេងម៉ាស៊ូត៥៣០០រៀលក្នុងមួយលីត្រ ។ នេះបើតាមតារាងតម្លៃ ដែលបានបង្ហាញនៅមុខដេប៉ូ ។
ដោយឡែក ចំណែកស្ថានីយប្រេងក្រុមហ៊ុនធំៗ ដូចជាប្រេង P T T , ប្រេងម៉ាស៊ូត តម្លៃ១លីត៤៥០០រៀល , សាំងធម្មតា តម្លៃ៤៨០០រៀល និងសាំងស៊ុបពែរតម្លៃ១លីត្រ៥៣៥០រៀល ។ សាំងក្រុមហ៊ុនតូតាល់ នៅតាមស្ថានីយ៍ ប្រេងតូតាល់៖ សាំងសែលលៀម (៩៥)តម្លៃ៥៣៥០រៀល ក្នុង១លីត្រ ,សាំងធម្មតា ៤៨០០រៀលក្នុង១លីត្រ, ប្រេងម៉ាស៊ូត៤៥០០រៀលក្នុង១លីត្រ,។
សាំងកាល់តិច Gold តម្លៃ៥៣៥០រៀលក្នុង១លីត្រ,សាំង Silver៤៨០០រៀលក្នុង១លីត្រ,សាំងDiesel៤៥០០រៀលក្នុង១លីត្រ។សាំងក្រុមហ៊ុនតេលា នៅតាមស្ថានីយ៍តេលា ៖ ប្រេងម៉ាស៊ូតតម្លៃ៤៥០០ក្នុង១លីត្រ, សាំងធម្មតា (៩២)តម្លៃ៤៨០០រៀលក្នុង១លីត្រ, សាំងស៊ុបពែរ(៩៥)៥៣០០រៀល ។
ក្រៅពីនោះ នៅតាមស្ថានីយប្រេង និងដេប៉ូចែកចាយ ផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ មានតារាងតម្លៃខុសគ្នា ។ ការឡើងថ្លៃប្រេងនេះ បាននិងកំពុងតែធ្វើអោយប៉ះពាល់ ដល់ជីវភាពនិងការរស់នៅ របស់ប្រជាពលរដ្ឋ ក្រីក្រផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *