ព័ត៌មាន

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ នេះ ។ កិច្ចជំនួបពិភាក្សារវាងភាគីទាំងពីរ គឺបានទទួលលទ្ធផលជាផ្លែផ្កា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមាន ប្រសាសន៍ថា នៅក្នុងជំនួប ពិភាក្សា ភាគីទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកក្នុងពេលប្រទេសកម្ពុជា បានធ្វើជាប្រធានប្តូរវេនអាស៊ាន ស្របពេលបារាំង ធ្វើជាប្រធានសហភាពអឺរ៉ុប និងបានផ្លាស់ប្តូរទស្សនគ្នាទៅវិញទៅមកជុំវិញកិច្ចការសន្តិសុខ សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការលើកកម្ពស់ការតភ្ជាប់រវាងតំបន់ “អាស៊ាន-អ៊ឺរ៉ុប” និង “អាស៊ី-អ៊ឺរ៉ុប”៕
adm

Leave a Reply

Your email address will not be published. Required fields are marked *