ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី ជាអ្នកនយោបាយចាស់ទុំខាងវ័យ ប៉ុន្តែគ្មានភាពចាស់ទុំខាងនយោបាយ

រយៈពេលលើស ២៤ ម៉ោងហើយដែលទណ្ឌិត សម រង្ស៊ី មិនទាន់បានឆ្លើយតបជាផ្លូវការថា តើខខ្លួនហ៊ានឬមិនហ៊ានទទួលយកការបបួលភ្នាល់របស់លោក ហ៊ុន ម៉ាណែត ឬអត់ ខណៈដែលអ្នកនៅជុំវិញទណ្ឌិតសម រង្ស៊ី បានបដិសេធសំណើសុំភ្នាល់នេះរួចហើយ។ សម រង្ស៊ីខ្លួនឯង ក៏បានដឹងច្បាស់ថា ខ្លួនក៏មិនហ៊ានភ្នាល់ដែរ ព្រោះដឹងតែពីចាញ់រួចទៅហើយ ដោយសារអ្វីដែលខ្លួននិងក្រុមខ្លួនបើកយុទ្ធនាការបំផ្លាញកេរ្តិ៍ឈ្មោះនិងបំផ្លាញសេចក្តីទុកចិត្តពលរដ្ឋលើលោក ហ៊ុន ម៉ាណែត ត្រូវបានបរាជ័យយ៉ាងអាម៉ាស់ពីផែន
ការមួយទៅផែនការមួយទៀត ហើយពេលខ្លះចាញ់ឡើងបោសគូថខោ។ ការណ៍នេះ ក៏កាន់តែបង្ហាញដល់ប្រជាពលរដ្ឋកម្ពុជាឱ្យឃើញច្បាស់ថា ទណ្ឌិត សម រង្ស៊ី និងក្រុមប្រឆាំងរបស់ខ្លួនបានត្រឹមតែនិយាយឱ្យតែរួចពីមាត់ តែគ្មានការទទួលខុសត្រូវចំពោះទង្វើ ខ្លួនដូចសព្វមួយដង ហើយក៏បានបញ្ជាក់ច្បាស់ថាក្រុមប្រឆាំងប្រើប្រាស់ការធ្វើប្រជាភិថុតិ ការមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះ និងផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបម្រើឱ្យមហិច្ឆតានយោបាយរបស់ខ្លួន។ ពួកគេបន្តរស់ នៅនិងបោកបញ្ឆោតសកម្មជនរបស់ខ្លួនជាមួយនឹងភាពក្លែងក្លាយ និងការបោកប្រាស់។
តាមរយៈទង្វើទាំងឡាយរបស់ក្រុមប្រឆាំងដែលមានទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយចាញ់ចាស់វស្សាជាអ្នកនាំមុខនេះ អ្នកវិភាគចៅចាក់ស្មុកអាចទាញសេចក្តីសន្និដ្ឋានមួយចំនួនដូចខាងក្រោម៖
​​
ទី១-សម រង្ស៊ីនិងក្រុមប្រឆាំងរបស់ខ្លួន ធ្វើនយោបាយដោយគ្មានគោលជំហរច្បាស់លាស់ និង និយាយឱ្យតែរួចពីមាត់ ហើយគ្មានការទទួលខុសត្រូវ។ ក្រុមនេះពិតជាអ្នកនយោបាយចរិតមាន់ត្រចៀកស ដែលហ៊ានប្រើប្រាស់ល្បិចកលស្មោគគ្រោកទាំងឡាយដើម្បីបំពេញបំណងខ្លួន តែគ្មានការទទួលខុសត្រូវ។ ដោយសារតែពួកគេជាអ្នកនយោបាយចរិតដូចកូនក្មេង ធ្វើអ្វីផ្តេសផ្តាសដោយមិនដឹងអី។ ដូច្នេះហើយបានជាពួកគេតែងតែបរាជ័យជារៀងដរាបមក។
ទី២-សម រង្ស៊ី ជាអ្នកនយោបាយដែលគ្មានចក្ខុវិស័យ។ គ្មានចក្ខុវិស័យដោយសារតែជាអ្នកនយោបាយ «ឃើញមួយថ្ងៃ គិតមួយថ្ងៃ ធ្វើមួយថ្ងៃ» ដែលសពលោក កែម ឡី ធ្លាប់ដាក់ឈ្មោះឱ្យ សម រង្ស៊ីថាជា«អ្នកនយោបាយអង្ករកំប៉ុង»។ អ្នកនយោបាយដែលគ្មានចក្ខុវិស័យបែបនេះគឺជាគ្រោះធំបំផុតសម្រាប់ជាតិ និងប្រជាជន។ គ្មានចក្ខុវិស័យ ដោយសាតែសូម្បីតែការបន្តវេននយោបាយ ដែលជាកិច្ចដ៏សំខាន់ ក៏សម រង្ស៊ី បានមិនបាននឹកឃើញផង និងតែងតែដណ្តើមតួនាទីយុវជនថែមទៀតផង ដែលសម្រាប់អ្នកនយោបាយមានចក្ខុវិស័យវែងឆ្ងាយ មិនត្រឹមតែបានគិតនោះទេ គឺថែមទាំងបានរៀបចំរួចរាល់បានយ៉ាងល្អទៅហើយ។ អ្នកនយោបាយគ្មានចក្ខុវិស័យរូបនេះ ធ្វើនយោបាយ តាំងពីមានបក្ស រហូតដល់អត់បក្សឈរជើង និងធ្វើនយោបាយតាំងពីនៅក្នុងស្រុករហូតដល់រត់ចោលស្រុក។ ឥឡូវនេះ ទណ្ឌិត សម រង្ស៊ី​ បានធ្វើដំណើរមកដល់ផ្លូវទាល់ច្រក និងស្ទើរដល់ទីបញ្ចប់នៃជីវិតនយោបាយ និងជីវិតតាមធម្មជាតិទៅហើយ ប៉ុន្តែពុំទាន់បានគិតគូរអំពីការបន្តវេននៅឡើយ។ ពិតជាអ្នកនយោបាយដែលគ្មានភាពចាស់ទុំខាងនយោបាយ និងគ្មានចក្ខុវិស័យសម្រាប់បក្ស និងប្រទេសជាតិមែន។
ទី៣-សម រង្ស៊ី ជាអ្នកនយោបាយគ្មានសីលធម៌ គ្មានគុណធម៌ សូម្បីតែក្មេងជំនាន់ក្រោយ ដែលគ្រាន់តែទៅរៀននៅក្រៅប្រទេស បានទទួលសញ្ញាប័ត្រខ្ពស់ ទទួលបានសមត្ថភាពខ្ពស់ និងជាកិត្តិយសជាតិ ដែលមាននិស្សិ​តខ្មែររៀនបានជោគជ័យនៅសាលាល្បីៗ ក៏សម រង្ស៉ី វាយប្រហារមិនរើសមុខដែរ។ តើ នេះឬជាជាអ្នកនយោបាយដែលតែងតែអួតក្តែងៗថា ជាអ្នកស្រឡាញ់ជាតិនោះ? តាមពិត សម រង្ស៊ី គ្រាន់តែជាអ្នកនយោបាយគ្មានសីលធម៌ និងគុណធម៌ ហើយបើនិយាយឱ្យចំគឺជាជនចង្រៃជាតិ ដែលមិនបានជួយកសាងនិងអភិវឌ្ឍជាតិ និងមិនបានជួយជ្រោមជ្រែងក្នុងការកសាងធនធានមនុស្សសម្រាប់ប្រទេសជាតិ តែបែរជាមកច្រណែនឈ្នានីសនឹងយុវជនកម្ពុជាដែលខិតខំប្រឹងប្រែងរៀនសូត្រ ទទួលបានសញ្ញាបត្រ និងចំណេះជំនាញពីបរទេសដើម្បីមកជួយកសាងនិងអភិវឌ្ឍជាតិទៅវិញ។ មនុស្សជំពូកដូច សម រង្ស៊ី នេះមិន ចំណេញសម្រាប់ជាតិឡើយតែជាសត្រូវរបស់ជាតិ និងប្រជាជន។
ទី៤-បើនិយាយពីចាញ់វិញ គឺ សម រង្ស៊ី ដែលគេប្រសិទ្ធនាមថា អ្នកនយោបាយចាញ់ចាស់វស្សា ហាក់ដូចជាចាប់ជាតិជាមួយផ្កាយវាសនា «ចាញ់រហូត និងចាញ់អាជីព» ថែមទៀត។ លើការជាក់ស្តែង ក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតជាមួយសម្តេចតេជោ ហ៊ុន សែន គឺមួយជីវិតនយោបាយរហូតដល់អាយុ អាយុ ៧២ ឆ្នាំ ទៅហើយ ប៉ុន្តែសម រង្ស៊ី បានបរាជ័យជាដរាប បរាជ័យរហូតគ្មានបក្សឈរជើង និងរលាយរលត់ រត់ចោលស្រុកខ្មែរថែមទៀតផង។
អ្នកនយោបាយដែលគ្មានភាពចាស់ទុំ និងគ្មានចក្ខុវិស័យដូចសម រង្ស៊ីនេះ បានចាញ់រហូតក្នុងការប្រកួតប្រជែងជាមួយសម្តេចតេជោ ហ៊ុន សែន ដែលវីរបុសរបស់គណបក្សប្រជាជនកម្ពុជា និងរបស់កម្ពុជា ហើយអ្នកនយោបាយចាស់វស្សានេះនឹងបន្តចាញ់រហូតដល់ជីវិតចុងក្រោយរបស់ខ្លួនបន្ថែមទៀត ប្រសិន
បើហ៊ានប្រកួតប្រជែងជាមួយលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា។
យោបល់តូចមួយដែលចៅចាក់ស្មុកចង់ផ្តល់ជូនដល់ សម រង្ស៊ី អ្នកនយោបាយដែលមានភាពចាស់ទុំខាងវ័យ ប៉ុន្តែគ្មានភាពចាស់ទុំខាងនយោបាយនេះ គឺគួរតែលោកមានភាពខ្មាសអៀន ហើយគួរដាក់ខ្លួន ចូលនិវត្តពីនយោបាយ ដើម្បីបើកផ្លូវ និងទុកឱកាសឱ្យយុវជនជំនាន់ក្រោយធ្វើនយោបាយម្តង ដូចអ្វីដែលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងរៀបចំនេះ គឺការរៀបចំផែនការបន្តវេន ដើម្បីបន្តថែរក្សា ការពារ និងធានាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕
May be an image of 1 person and text
adm

Leave a Reply

Your email address will not be published. Required fields are marked *