ព័ត៌មាន

ព្យុះភ្លៀងបង្កជាគ្រោះទឹកជំនន់ជន់លិចទីក្រុងឌូបៃ ខណៈអ្នកស្លាប់នៅអូម៉ង់ កើនដល់១៨នាក់

 

ភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ ជន់លិចផ្លូវ ផ្ទះ និងផ្សារទំនើបជាច្រើន ព្រមទាំងបង្ខំអាកាសយានដ្ឋានទីក្រុងឌូបៃ ត្រូវផ្អាកប្រតិបត្តិការរបស់ខ្លួនមួយរយៈពេលខ្លី ខណៈព្យុះភ្លៀងដ៏កម្រមួយបានវាយប្រហារលើផ្នែកខ្លះនៃតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីបន្សល់ទុកមនុស្ស១៨នាក់ស្លាប់ក្នុងប្រទេសអូម៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

 

ទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ត្រូវបានជន់លិចដោយសារព្យុះភ្លៀង ដែលបង្កជាគ្រោះទឹកជំនន់ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន កាលពីថ្ងៃអង្គារ ទី១៦ ខែមេសា។ ទឹកជំនន់បានជន់លិចផ្សារទំនើប Dubai Mall និង Mall of the Emirates រួមទាំងជន់លិចរថភ្លើងក្រោមដី Dubai Metro។ ចំណែក ផ្លូវ និងផ្ទះជាច្រើនខ្នងក៏ត្រូវបានទឹកជន់លិចផងដែរ ដោយសារតែព្យុះភ្លៀងដ៏កម្រមួយនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *