ព័ត៌មានសន្តិសុខសង្គម

កូនតេរិច្ឆានដែលហ៊ានយកដែកបំពង់ទីប វាយម្ដាយឲ្យរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ

កណ្ដាល: កើតហេតុ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩ និង ៣០នាទី ជនសង្ស័យ បានខឹងម្ដាយ(ជនរងគ្រោះ) និងប្អូនស្រី ដោយរាល់ពេលដែលខ្លួនសុំលុយពីម្ដាយបានតិចគឺឱ្យតែ១០០០៛ ពេលនោះជនសង្ស័យខឹង ក៏បានទាញយកដំបងដែកបំពង់ទីប ០១ ពីក្រោមគ្រែដេក ទៅវាយលើជនរងគ្រោះជាម្ដាយបង្កើត ចំនួន០២ដំបង ត្រូវចំដៃខាងឆ្វេង និងកំប៉េះគូទខាងឆ្វេង បណ្ដាលឱ្យរងរបួសមានស្នាមជាំឈាម ខណ:នោះឈ្មោះ សនក្រឹម ភេទប្រុស(កូនប្រសារជនរងគ្រោះ) ចូលទៅឃាត់ ក៏ត្រូវជនសង្ស័យវាយ០១ដំបងថែមទៀត នេះបើយោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម។

យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថាករណីហិង្សាក្នុងគ្រួសារ(វាយម្ដាយបង្កើត) ផ្ទះជនរងគ្រោះ ភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។ជនរងគ្រោះជាម្ដាយ ឈ្មោះ ស្រ៊ន ស្រ៊ាន ភេទស្រី អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ។

ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ ឆេង ប៊ុនលី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ។

វត្ថុតាងចាប់យក៖ ដំបងដែកបំពង់ទីប ចំនួន០១ ប្រវែង០១ម៉ែត្រ។

កន្លងមកជនសង្ស័យ ឈ្មោះ ឆេង ប៊ុនលី ធ្លាប់បានផឹកស្រាស្រវឹងរករឿងឈ្លោះក្នុងគ្រួសារ និងយកកណ្ដៀវដេញកាប់ម្ដាយនិងបងប្អូនម្ដងជាពីរដងមកហើយ តែក្រុមគ្រួសារពុំដែល ប្ដឹងផ្ដល់អ្វីទេគ្រាន់តែនាំគ្នាគេចចេញពីជនសង្ស័យប៉ុណ្ណោះ ។ ចំណែកជនរងគ្រោះក្រោយកើតហេតុក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់កុងតែម្ដង។ បន្ទាប់ពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍កំពង់កុង បានចុះធ្វើការស្រាវជ្រាវ ដល់កន្លែងកើតហេតុ និងបានចាប់នាំខ្លួនជនសង្ស័យ ឆេង ប៊ុនលី និងវត្ថុតាងដំបងដែកទីប បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធី៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *