ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

មន្រ្តីថា ការអប់រំឱ្យចេះពីវិធីសង្គ្រោះបឋម ឬសង្គ្រោះបន្ទាន់ មានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងវិស័យរដ្ឋ និងឯកជន

មន្រ្តីជាន់ខ្ពស់នៃវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងឱ្យដឹងថា ការបង្រៀនឱ្យគ្រប់ស្ថាប័នទាំងអស់នៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជននីមួយៗ ទាក់ទងនឹងវិធីនៃការសង្គ្រោះបឋម គឺជារឿងល្អបំផុត ព្រោះការសង្គ្រោះនេះ មិនចាំបាច់ត្រូវការរៀនពេទ្យឱ្យបានជ្រៅជ្រះនោះឡើយ។

នេះជាការលើកឡើងរបស់លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដោយលោកបានប្រាប់បន្ថែមថា នៅផ្នែកវេជ្ជសាស្ត្រ ការសង្គ្រោះបឋម ឬសង្គ្រោះបន្ទាន់នេះ មានសារៈសំខាន់ខ្លាំងណាស់មិនថានៅក្នុងវិស័យរដ្ឋ ឬវិស័យឯកជននោះទេ។

លោកបានលើកឡើងថា ៖ «ក្នុងវិស័យរដ្ឋ ឬវិស័យឯកជន ត្រូវតែមានក្រុមតំណាង ឬក្រុមជនបង្គោលណាមួយ ដើម្បីបណ្ដុះបណ្ដាលឱ្យពួកគាត់ចេះជំនាញក្នុងការសង្គ្រោះបឋមសម្រាប់ជួយស្ថាប័នរបស់ពួកគាត់ ពីព្រោះហានិភ័យនៃគ្រោះថ្នាក់មិនមាននរណាម្នាក់អាចដឹងមុនបានឡើយ»។

adm

Leave a Reply

Your email address will not be published. Required fields are marked *