ព័ត៌មាន

កម្ពុជា ដណ្តើមបានមេដាយមាស និងប្រាក់ពីការប្រកួតកីឡាយុទ្ធសិល្ប៍អន្តរជាតិ

ភ្នំពេញ៖ កីឡាករ កីឡាការិនីល្បុក្កតោកម្ពុជា ដណ្តើមបានមេដាយមាសបីគ្រឿងក្នុងការប្រកួតកីឡាយុទ្ធសិល្ប៍អន្តរជាតិ២០២១តាមប្រព័ន្ធអនឡាញ(One Line) លើវិញ្ញាសាទ្វារមេគុនដៃ (កីឡាការិនី យស់ កញ្ចនា) វិញ្ញាសា មេគុនដៃគូ (កីឡាករ ធួន ណារ៉ាក់ និងវ៉ន សុខស្រីពិសិដ្ឋ) និងវិញ្ញាសាជាក្រុម (កីឡាករ គឹម ទិត្យសុវឌ្ឍនៈ រុន សាលីត ពន្លឺ ពេជ្រមរកត អោក រិទ្ធានី ឈើន វណ្ណរិទ្ធ និងកីឡាការិនីយស់ សញ្ចនា និង កីឡាការិនីភិរម្យ មន្នីរ័ត្ន)។ ចំនែកពីរវិញ្ញសាទៀត កម្ពុជា ឈ្នះមេដាយប្រាក់ ក្នុងនោះមានវិញ្ញាសាទ្វាមេគុនដៃបុរស (កីឡាករ ពេជ្រ ពន្លឺ) និងវិញ្ញាសាសមយុទ្ធដៃគូ (កីឡាការិនី ស៊ិន សៀវស៊ាន និងកីឡាករ អៃ សំអ៊ុន)។
លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានឱ្យBTV News ដឹងថា ការប្រកួតនេះធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយសារបរិបទកូវីដ-១៩ ហើយមានកីឡាករ កីឡាការិនីជាង២០០នាក់មកពី១២ប្រទេស (ឡាវ អេហ្ស៊ិប វៀតណាម ឥណ្ឌា អ៊ូបេគីស្ថាន ហ្គាណា ហ្វីលីពីន ម៉ាឡេស៊ី អ៊ីរ៉ង់ សិង្ហបុរី កូរ៉េខាងត្បូង និងព្រះរាជាណាចក្រកម្ពជា )ចូលរួម៕
adm

Leave a Reply

Your email address will not be published. Required fields are marked *