ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ថយន្តពាក់ស្លាកលេខ ខ.ម បើកធ្លាក់ផ្លូវ បណ្តាលឱ្យបុរស២នាក់របួសធ្ងន់ ម្នាក់បាក់ភ្លៅ និងម្នាក់ទៀតបែកក្បាល

 

ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍នេះបានកើតឡើង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ពាក់ស្លាកលេខ ខ.ម2-8627 បានបើកបរក្នុងល្បឿនលឿនចេញពីផ្លូវជាតិលេខ៥ ចូលទៅផ្លូវលំពីត្បូងទៅជើងស្រាប់តែធ្លាក់ផ្លូវចូលប្រឡាយគ្មានទឹក បណ្តាលឱ្យបុរស២នាក់ដែលមានឯកសណ្ឋានជាមន្ត្រីយោធា រងរបួសធ្ងន់ ក្នុងនោះមានម្នាក់ជាអ្នកបើកបររបួសធ្ងន់បាក់ភ្លៅម្ខាង និងម្នាក់ទៀតជាអ្នករួមដំណើររបួសធ្ងន់បែកក្បាលនិងបែកចង្កានិងរបួសខ្លួន ចំណែករថយន្តរងការខូចខាត។

ក្រុមសង្គ្រោះរបស់លោក នួន គីដា បានចុះទៅជួយសង្គ្រោះបឋមដល់ជនរងគ្រោះទាំង២នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ ក្នុងនោះម្នាក់ដែលជាអ្នកបើកបររបួសធ្ងន់បាក់ភ្លៅម្ខាង និងម្នាក់ទៀតបែ.កក្បាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើង បុរសរងគ្រោះ២នាក់ដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យហើយ និងមានសាច់ញាតិជនរងគ្រោះបានយករថយន្តស្ទូចមកស្ទូចយករថយន្តខាងលើទៅដើម្បីធ្វើការជួសជុល ។
មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងអាចបណ្តាលមកពីជនរងគ្រោះមានស្ថានភាពស្រវឹងខ្លាំង និងបើកបរក្នុងល្បឿនលឿន ក៏បណ្តាលឱ្យធ្លាក់ផ្លូវចូលប្រឡាយគ្មានទឹក បណ្តាលរងរបួសធ្ងន់២នាក់ និងខូចខាតរថយន្ត ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *