ភ្នំពេញ ៖ អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា គិតពីដើមខែមកដល់ថ្ងៃទី២០ ខែកក្កដា គ្រោះធម្មជាតិបានសម្លាប់មនុស្សចំនួន ៤នាក់ ហើយបានធ្វើឲ្យប៉ះពាល់ទៅដល់ផ្ទះរបស់ប្រជាជនជាង១៣០០ខ្នង នៅក្នុងរាជធានីខេត្ដចំនួន ១៤។ មន្រ្ដីខាងលើបន្ថែមថា មកដល់ពេលនេះស្ថានភាពនៅតែបន្ដទទួលរងឥទ្ធិពលពីព្យុះនៅឡើយ ដែលទាមទារចាំបាច់ប្រជាជនត្រូវង្កើនការប្រុងប្រយ័ត្នឲ្យបានខ្… មើលច្រើនទៀត
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលបានមរតកកើតចេញពីចំណងស្នេហ៍ដ៏កម្សត់មួយទៀត គឺជាចៅស្រី ដែលជាចៅទី២២។ បើតាមសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ចៅស្រី ដែលជាចៅទី២២នេះ បានប្រសូត្រនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១នេះ។ សម្តេ ចតេជោ បានបញ្ជាក់នៅលើទំព័រ Facebook យ៉ាងដូច្នេះ «ថ្ងៃទី៣ មករា ២០២១នេះ ខ្ញុំ និងភរិយាទទួលបានចៅស្រីម្នាក់ទៀតដែលជាចៅទី២២ និងអាចជាចៅចុងក្រោយប្រសិនបើ ពុំមានកូនណាមួយចង់បានកូនបន្ថែមទៀតនោះទេ»។ សម្តេចតេជោ បានរំលឹកថា កាលពីខែមករា ឆ្នាំ២០០០ សម្តេចទទួលបានចៅស្រីលើកដំបូង ហើយពេលនេះខែមករា ដដែល បានទទួលចៅស្រីជាចៅទី២២ ដែលនេះបញ្ជាក់ថាមួយឆ្នាំសម្តេចទទួលបានចៅម្នាក់។ «មកដល់ពេលនេះខ្ញុំមានចៅប្រុស ១២នាក់ និងចៅស្រី១០នាក់។ ក្រុមកីឡាបាល់ទាត់បុរស ក្រុមកីឡាបាល់ ទះបុរស បាល់ទះនារី ក្រុមកីឡាបាល់បោះបុរស បាល់បោះនារី និងកីឡាផ្សេងទៀត ដែលប្រើមនុស្សតិចជាង ១២នាក់បង្កើតបានយ៉ាងងាយ»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែម។ […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាប្រភពជំនួយអភិវឌ្ឍន៍ ហើយក៏ជាដៃគូរអភិវឌ្ឍន៍ ផ្លូវការដ៏ធំបំផុតមួយរបស់កម្ពុជាផងដែរ។ ADB បានធ្វើការជាមួយកម្ពុជាតាំងពីឆ្នាំ១៩៦៦ និងបានក្លាយជាដៃគូអភិវឌ្ឍន៍ប្រកបដោយទំនុកចិត្ត ។ រូបថត៖ គល់ រ៉េននី ——