ព័ត៌មាន

សម្តេចធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាតជូនប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤—

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

 

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាប្រភពជំនួយអភិវឌ្ឍន៍ ហើយក៏ជាដៃគូរអភិវឌ្ឍន៍ ផ្លូវការដ៏ធំបំផុតមួយរបស់កម្ពុជាផងដែរ។ ADB បានធ្វើការជាមួយកម្ពុជាតាំងពីឆ្នាំ១៩៦៦ និងបានក្លាយជាដៃគូអភិវឌ្ឍន៍ប្រកបដោយទំនុកចិត្ត ។

 

រូបថត៖ គល់ រ៉េននី

——

adm

Leave a Reply

Your email address will not be published. Required fields are marked *