ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ពីកត្តានៃភាពជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ភ្នំពេញ : ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យលោកស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានថ្លែងថាពេលវេលា និងស្មារតីដែលយើងទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺបានមកពីការចូលរួមពីកម្លាំងសរុបរួមមាន÷ ក្រុមគ្រូពេទ្យ អាជ្ញាធរ កងកម្លាំង ផ្នែកសេវា និងផ្នែកពាក់ព័ន្ធដទៃទៀត ដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្ត ដើម្បីអនុវត្តភារកិច្ចដើម្បីអនុវត្តភារកិច្ចរៀបចំមជ្ឈមណ្ឌលព្យាបាល និងព្យាបាលជំងឺកូវីដ-១៩។

 

ការថ្លែងនេះ ក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសាអាហារសាមគ្គីជាមួយនឹងកងកម្លាំងដែលបានចូលរួមយុទ្ធនាការប្រឆាំង-១៩ កាលពីល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅដឺព្រេមៀសេនធ័រសែនសុខ ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ការប្រឈមនឹងការលំបាក និងហានិភ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺជាការលះបង់ និងជាការអត់ធ្មត់តស៊ូរបស់កងកម្លាំងក្នុងការរៀបចំមជ្ឈមណ្ឌលព្យាបាល និងព្យាបាលជំងឺកូវីដ-១៩នាពេលកន្លងមក។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏ថ្លែងអំណរគុណ កងកម្លាំងក្រុមគ្រូពេទ្យ និងផ្នែកពាក់ព័ន្ធដទៃទៀតដែលដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហាលខ្យល់ ហាលភ្លៀង ហាលក្តៅ រហូតធ្វើឱ្យយើងទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានយុទ្ធសាស្ត្រ និងការសម្រេចចិត្តច្បាស់លាស់ក្នុងការទប់ស្កាត់នៃការរីករាលដាលជំងឺកូវី-១៩៕

adm

Leave a Reply

Your email address will not be published. Required fields are marked *