ព័ត៌មាន

នៅមណ្ឌលព្យាបាលបន្សាបគ្រឿងញៀន រកឃើញផ្ទុះឆ្លងកូវីដ.១៩ជាង៦០០នាក់ខណៈ ចំណោម៦៦០ ស្រាប់តែ៥០នាក់ទម្លុះទ្វាររត់ចេញ…..

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំង​ទាំង​បី​ស្ថាប័ន​មិន​តិច​ជាង​២០០​នាក់​ (មាន​ខែលនិង​ដំបង) ​បាន​ចុះ​អន្តរាគមន៍​ទប់ស្កាត់​ក្រុម​អ្នកបន្សាប​គ្រឿងញៀនដែលមាន​បំណងចង់​សម្រុក​រត់ចេញពី​មណ្ឌល ​ក្រោយ​ពេលមានការ​ផ្ទុះ​ឆ្លង​កូ​វី​ដ​.១៩​ជាង​៦០០​នាក់​ ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៩ ​សីហា នេះ ស្ថិត​នៅ​មជ្ឈមណ្ឌល​កែប្រែ​ភ្នំ​បាក់ ​ក្រុង​សិរី​សោភ័ណ​ ។ សូមរំលឹកថា៖ ​ខណៈអ្នក បន្សាបគ្រឿងញៀនឆ្លង​កូវីដ​៦០១​នាក់​ក្នុងចំណោម​៦៦០ ស្រាប់​តែ​៥០នាក់ទម្លុះ​ទ្វា​រ​រ​ត់​ចេញ​

លោក ឃុន វុ​ទ្ធី ប្រធាន​មន្ទី​សង្គមកិច្ច​និង​អតីតយុទ្ធ​ជន​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា រយៈពេល​៣​ថ្ងៃ​ហើយ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ​ដល់​១៩ ខែសីហា ឆ្នាំ​២០២១​នេះ​ នៅ​មជ្ឈមណ្ឌល​កែប្រែ​ជីវិត​ថ្មី​ភ្នំ​បាក់ ​(កន្លែង​បន្សាប​គ្រឿងញៀន)​ ជន​ដែល​ប្រើប្រាស់​គ្រឿង​ញៀន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​មាន​ចំនួន​៦៦០​នាក់ (​ស្រី​៣០​នាក់) ហើយ​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ-១៩​មាន​ចំនួន​៦០១​នាក់​ (ស្រី​៣០​នាក់) ​ក្នុង​នោះ ​មាន​ឆ្លង​ប្រភេទមេរោគបម្លែង​​ដែល​តា​ចំនួន​២៧​នាក់ឯណោះ​ ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​ នៅ​ពេល​ដែល​ផ្ទុះ​ការ​ឆ្លង​កូ​វី​ដ​-១៩ ​ក្នុង​មជ្ឈមណ្ឌល​កែប្រែ​ជីវិត​ថ្មី​ភ្នំ​បាក់​ នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២១ គឺ​ជន​បន្សាប​គ្រឿងញៀន​​​បាន​ទម្លាយ​ទ្វារ​ចេញ​មក​ក្រោយ តែ​ត្រូវ​បានកម្លាំង​ទាំង​បី​ស្ថាប័ន​មាន​កងរាជអាវុធហត្ថ នគរបាល យោធា មន្ត្រី​ពន្ធនាគារ បាន​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន ​ចាប់​បាន​មក​វិញ ​ដាក់​ក្នុង​មជ្ឈមណ្ឌល​កែប្រែ​ភ្នំ​បាក់​ ហើយ​ត្រូវ​បាន​ជម្លៀស​ទៅ​ដាក់​មណ្ឌល​ព្យាបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចំនួន​២០០​នាក់ និង​ពន្ធនាគារ​ខេត្ត​ចំនួន​២៥​នាក់​ ក្រៅពី​នោះ​បានដាក់​ព្យាបាល​ក្នុង​មជ្ឈមណ្ឌល​កែប្រែ​ជីវិត​ថ្មី​ភ្នំ​បាក់​។​

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ទៀតថា​ ក្រោយ​ផ្ទុះ​ឆ្លង​កូ​វី​ដ​.១៩​ក្នុង​មណ្ឌល​បន្សាប​គ្រឿងញៀន​ក្នុង​ចំណោម​៦៦០​នាក់​ ឆ្លង​វិជ្ជមាន​កូ​វី​ដ​.៦០១​នាក់​ រយៈពេល​៣​ថ្ងៃនេះ​ ត្រូវ​បាន​ក្រុម​បន្សាប​គ្រឿងញៀន​មាន​បាតុភាព​ និង​សកម្មភាព​ជ្រួល​ច្របល់​ចង់​សម្រុក​ចេញពី​មណ្ឌល​បន្សាប​គ្រឿងញៀន​ ជា​ការ​ណែនាំ​ពី​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ឯកឧត្តម អ៊ុំ រាត្រី​ បាន​ដឹកនាំ​កម្លាំង​រួម​សហការ​ទាំង៣ស្ថាប័ន​ បាន​ចុះ​អន្តរាគមន៍​ទប់ស្កាត់​ណែនាំ​អប់រំ​រយៈពេល​៣​ថ្ងៃ​ទើប​ស្ងប់​ទៅ​វិញ ​ហើយ​កម្លាំង​នៅ​តែ​បន្ត​ឡោម​ព័ទ្ធការពារ​ទប់ស្កាត់ជាប់ជានិច្ច ​ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *