Related Articles
បុរសរងគ្រោះម្នាក់បាននាំខ្លួនជនសង្ស័យម្នាក់ប្រគល់ទៅឱ្យសមត្ថកិច្វពាក់ព័ន្ធករណីឆបោកលក់ម៉ូតូតាមអនឡាញ
ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនទៅសមត្ថកិច្ចពាក់ព័ន្ធករណីលក់ម៉ូតូតាមអនឡាញតែមិនប្រគល់ម៉ូតូឱ្យជនរងគ្រោះ។ ការឃាត់ខ្លួននេះបានធ្វើឡេីងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះសែន រាជ្យ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះមាស ឡេវីណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមសម្តីជនរងគ្រោះនៅក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់ជាជនរងគ្រោះបានឃេីញផេកហ្វេសប៊ុកមួយបានបង្ហោះលក់ម៉ូតូម៉ាកHas sovanna ក្នុងតម្លៃ៦.៨០០ដុល្លារ ពេលនោះរូបគាត់ក៏បានឆាតសួរព័ត៌មានបន្ថែម ។ជនរងគ្រោះបានបន្តថា ពេលដែលសួរនាំរួច រូបគាត់ក៏ព្រមទិញក្នុងតម្លៃ៦.៨០០ដុល្លារនោះដោយបានកក់លុយមុនចំនួន២.០០០ដុល្លារ ហេីយជនសង្ស័យបានកំណត់ក្នុងរយៈពេល៣ថ្ងៃ។ ជនរងគ្រោះបានបន្ថែមទៀតថា បន្ទាប់មកជនសង្ស័យក៏បានឱ្យរូបគាត់ផ្ញេីលុយបង្គ្រប់ទេីបរូបគេយកម៉ូតូឲ្យ។ ពេលនោះរូបគាត់ក៏បានផ្ញេីលុយគ្រប់ចំនួន តែបែរជាជនសង្ស័យមិនយកម៉ូតូមកឲ្យគាត់ទេ ទេីបរូបគាត់ណាត់ជួបរួចក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទទួលលុយចំនួន៦.៨០០ដុល្លារពីជនរងគ្រោះក្នុងការលក់ម៉ូតូប្រាកដមែន។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់គោរមងារជា «ឧកញ៉ា» លោកស្រី គង់ សំណាង
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់លោកស្រី គង់ សំណាង។ ការចេញព្រះរាជក្រឹត្យចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់លោកស្រី គង់ សំណាង បានធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកស្រី គង់ សំណាង ជាភរិយារបស់ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ហើយសព្វថ្ងៃជាអគ្គនាយិការ ក្រុមហ៊ុន ខ្មែរ រៀល អ៉ីស្ទេត (KW Khmer Real Estate) និងជាម្ចាស់បុរី KS Residence នៅកៀនស្វាយ៕
សម្ដេចតេជោ ជំរុញឲ្យប្រជាជនទៅចាក់វ៉ាក់សាំង និងជំរុញឲ្យអាជ្ញាធរយកវ៉ាក់សាំងទៅចាក់ជូនប្រជាជនៅតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ..!
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះសម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា បានថ្លែងសារដោយអំពាវនាវដល់ប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងសូមនាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ពីព្រោះថា មានតែវ៉ាក់សាំងទេ ដែល ការពារសុខភាពរបស់ប្រជាជន ដោយមិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ស្លាប់ក្រោយពេលឆ្លងជំងឺកូវីដ១៩។ ការជំរុញរបស់សម្ដេចតេជោ បានធ្វើឡើងក្រោយពីតួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មួយភាគធំ សុទ្ធសឹងតែជាអ្នកដែលមិនបានចាក់វ៉ាក់សាំង។ ជាក់ស្ដែងនៅថ្ងៃទី១៧ ខែតុលា ឆ្នាម២០២១ ក្នុងចំណោមអ្នកស្លាប់ ១២នាក់ គឺមាន ៨នាក់ដែលមិនបានចាក់វ៉ាក់សាំង។ បន្ថែមពីនេះសម្ដេចតេជោ បានសង្កត់ធ្ងន់ថា ថ្វីបើយើងបិទបញ្ចប់ការចាក់ហើយក៏ដោយ តែកម្ពុជាក៏មានវ៉ាក់សាំងស្តុកទុកដើម្បីចាក់ជូនប្រជាជនផងដែរ ដែលក្រុមគ្រូពេទ្យ និងអាជ្ញាធរក៏អាចយកវ៉ាក់សាំងទៅចាក់ជូនប្រជាជនដល់ផ្ទះ ក្នុងករណីរដែលប្រជាជនមិនអាចធ្វើដំណើរមកកាន់កន្លែងចាក់វ៉ាក់សាំងបាន។ កម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាជនបានជាង ១៣លាន ៦សែននាក់ ដែលធ្វើឲ្យអ្នកឆ្លងជំងឺមួយចំនួនមិននាំទៅរកភាពធ្ងន់ធ្ងរ។ ចំពោះអ្នកដែលស្លាប់ព្រោះកូវីដភាគច្រើនសង្កេតឃើញថា ជាអ្នកមានជំងឺធ្ងន់ធ្ងរ ដែលពេលពួកគាត់មកដល់មន្ទីរពេទ្យគឺចាប់ផ្ដើមមានបញ្ហាធ្ងន់ធ្ងរ ស្ថានភាពទាំងអស់នេះគឺអាចនិយាយបានថា វ៉ាក់សាំងគឺជាគ្រឹះដ៏រឹងមាំការពារជីវិតប្រជាជន កាត់បន្ថយការឆ្លង ហើយបើឆ្លងហើយក៏មិននាំដល់ស្លាប់។ យោងតាមស្ថានភាពជាក់ស្ដែងនេះ សម្ដេចតេជោ ហ៊ុន សែន បានទទូចសូមប្រជាជនមកចាក់វ៉ាក់សាំងបើសិនប្រជាជននៅឆ្ងាយពិបាកធ្វើដំណើរ សម្ដេចស្នើឲ្យគ្រូពេទ្យ និងអាជ្ញាធរយកវ៉ាក់សាំងទៅចាក់ជូនពួកគាត់ដល់ផ្ទះ។ វ៉ាក់សាំងមានសារសំខាន់ណាស់ សម្ដេចតេជោ ហ៊ុន សែន […]