ព័ត៌មាន

តំបន់ តស់!តស់! លេងទឹកនៃសៀមរាប សង្ក្រាន្ដ រៀបចំបាន៨០ភាគរយហើយ

ដោយប្រសិទ្ធនាមថា តំបន់ តស់ !តស់! លេងទឹក ក្នុងចំណោមកម្មវិធីកម្សាន្ដជាច្រើនទៀត នៃសៀមរាប សង្ក្រាន្ដ ដើម្បីអបអរថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤នេះ គិតមកដល់ថ្ងៃពុធនេះក្រុមការងារបានរៀបចំបាន៨០ភាគរយហើយ។

 

លោក គឿយ រដ្ឋា តំណាងឱ្យក្រុមការងាររៀបចំកម្មវិធីតស់! តស់! លេងទឹកនៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានឱ្យដឹងថា ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណជាតិខ្មែរខាងមុខនេះ រដ្ឋបាលខេត្ដសៀមរាបបានសហការជាមួយ ស.ស.យ.ក បានបង្កើតកម្មវិធីតំបន់តស់!តស់! លេងទឹក ក្នុងចំណោមកម្មវិធីជាច្រើនទៀតនៃសៀមរាប សង្ក្រាន្ដ ។កម្មវិធីមួយ នេះ បានរៀបចំបាន៨០ភាគរយហើយ ។កម្មវិធីកម្សាន្ដខ្លះទៀត បានបើកសាកល្បងដូចជា កន្លែងបាញ់ទឹក និងកន្លែងខ្លះត្រៀមបំពាក់ឧបករណ៍និងសម្ភារៈប៉ុណ្ណោះ ។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *