កំពូលមហាសេដ្ឋី និងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានធ្វើការច្រានចោលរាល់ព័ត៌មានដែលចេញផ្សាយដោយ Wall Street Journal ជុំវិញការចោទប្រកាន់ថា លោកបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយបង្កឱ្យមានការព្រួយបារម្មនូវទូទាំងក្រុមហ៊ុនរបស់លោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ថ្មីៗនេះ កាសែត Wall Street Journal ចុះផ្សាយថា កំពូលមហាសេដ្ឋីលោក Elon Musk កំពុងតែប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយក្នុងនោះត្រូវបានគេរកឃើញថា មានសារធាតុញៀនដូចជា LSD, cocaine, ecstasy និង ketamine ជាដើម។ ខណៈការចុះផ្សាយនេះបានបង្កឱ្យមានភាពជាចលាលចលជាខ្លាំងពីថ្នាក់ដឹកនាំធំៗក្នុងក្រុមហ៊ុន SpaceX និង Tesla អំពីអនាគតអាជីវកម្មរបស់ពួកគេ ដែលស្ថិតក្រោមការដឹកនាំរបស់ Elon Musk។ ភ្លាមៗបន្ទាប់ពីករណីនេះមេធាវីរបស់ Musk លោក Alex Spiro បានអះអាងថា […]
ចាប់ពីថ្ងៃទី១-៣១ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានត្រៀមទទួលឯកសារប្រកាសទ្រព្យ សម្បត្តិ និងបំណុល ពីមន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសតាមរបប០២ឆ្នាំ( ឆ្នាំ២០២៤) ចំនួន ១៨.៨៣២ រូប ។ នេះបើតាមការឱ្យដឹងពីសំណាក់មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅក្នុងកិច្ចប្រជុំលើកទី២៩ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅរសៀលថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ លោក សយ ច័ន្ទ វិចិត្រ ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា៖”នៅខែក្រោយដែលជាខែមករានេះអង្គភាពប្រឆាំងអំពើពុករលួយកំពុងត្រៀមរៀបចំនៃការប្រកាសទ្រព្យសម្បត្តិដ៏ធំនៃរៀងរាល់២ឆ្នាំម្តង ។ មន្រ្តីដែលជាប់កាតព្វកិច្ចមកប្រកាសទ្រព្យសម្បត្តិនេះ គឺចាប់ពីថ្ងៃទី ១ដល់ទី៣១ ខែ មករាដែលក្នុងនេះមានចំនួនរហូតដល់ជាង ១៨០០០រូប ។ អញ្ចឹងការប្រកាសទ្រព្យសម្បត្តិនៅខែក្រោយនេះច្រើន។
នាព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២១៖ ការ ដោះស្រាយ ក្ដី ជូន ពលរដ្ឋ នេះ ធ្វើ ឡើង នៅ បរិវេណ សាលា ស្រុក ដងទង់ ខេត្តកំពត ដែល បាន ការ ចូលរួម ពី ឯកឧត្តម ជឹង ផល្លា ប្រធាន ក្រុម ប្រឹក្សា ខេត្ត គណៈ អភិបាល រង ខេត្ត មន្ទីរ ជំនាញ អាជ្ញាធរ ស្រុក ភូមិ ឃុំ និង តំណាង ក្រុមហ៊ុន សេង សម្បត្តិ ព្រម ទាំង ប្រជាពលរដ្ឋ ជា ច្រើន នាក់ ទៀត ៕ ករណី ផល ប៉ះពាល់ ដីធ្លី រវាង […]