ព័ត៌មាន

Elon Musk ចេញសារនៅលើ X ច្រានចោលរាល់ព័ត៌មាន ជុំវិញការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ 

កំពូលមហាសេដ្ឋី និងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានធ្វើការច្រានចោលរាល់ព័ត៌មានដែលចេញផ្សាយដោយ Wall Street Journal ជុំវិញការចោទប្រកាន់ថា លោកបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយបង្កឱ្យមានការព្រួយបារម្មនូវទូទាំងក្រុមហ៊ុនរបស់លោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

 

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ថ្មីៗនេះ កាសែត Wall Street Journal ចុះផ្សាយថា កំពូលមហាសេដ្ឋីលោក Elon Musk កំពុងតែប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយក្នុងនោះត្រូវបានគេរកឃើញថា មានសារធាតុញៀនដូចជា LSD, cocaine, ecstasy និង ketamine ជាដើម។ ខណៈការចុះផ្សាយនេះបានបង្កឱ្យមានភាពជាចលាលចលជាខ្លាំងពីថ្នាក់ដឹកនាំធំៗក្នុងក្រុមហ៊ុន SpaceX និង Tesla អំពីអនាគតអាជីវកម្មរបស់ពួកគេ ដែលស្ថិតក្រោមការដឹកនាំរបស់ Elon Musk។

 

ភ្លាមៗបន្ទាប់ពីករណីនេះមេធាវីរបស់ Musk លោក Alex Spiro បានអះអាងថា «លោក Elon Musk ដែលជាកូនក្តីរបស់ខ្លួន ត្រូវបានធ្វើតេស្ត និងមិនត្រូវបានរកឃើញសារធាតុញៀន ឬគ្រឿងស្រវឹងណាមួយក្នុងខ្លួននោះទេ»។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *