ព័ត៌មាន

ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើតគណបក្សសំឡេងសហគមន៍កម្ពុជា តែត្រូវស្នើសុំចុះបញ្ជីតាមច្បាប់ស្ដីពីគណបក្សនយោបាយ

នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃបានសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សសំឡេងសហគមន៍កម្ពុជា ដែលសរសេរជាអក្សរកាត់ថា “គ.ស.ស.ក” ហើយមានអាសយដ្ឋាននៃទីស្នាក់ការកណ្តាលស្ថិតនៅផ្ទះលេខ០១៥ ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រសួងមហាផ្ទៃបញ្ជាក់​ថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្សសំឡេងសហគមន៍កម្ពុជា ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ នៃមាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕
May be an image of text
adm

Leave a Reply

Your email address will not be published. Required fields are marked *