ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចបានចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងជុំវិញករណីឃាតកម្ម ដែលបានកើតឡើងនាព្រឹកព្រលឹមថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះថាកម្លាំងបានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៦នាក់ដើម្បីបន្តនីតិវិធី ។ ករណីឃាតកម្មនិងការឃាត់ជនសង្ស័យពាក់ព័ន្ធខាងលើនេះបានធ្វើឡើងនៅចំណុចស្រែស្ដេច(ច្រេស)ក្នុងព្រៃភ្នំ ស្ថិតនៅភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ប្រភពព័ត៌មានពីកម្លាំងដដែលបន្តថា ជនសង្ស័យដៃដល់ដែលត្រូវបានឃាត់ខ្លួនទាំង៦នាក់នោះ ទី១-ឈ្មោះ សុខ សុចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ, ទី២-ឈ្មោះ ផាន សុផន ភេទប្រុស អាយុ៥៩ឆ្នាំ, ទី៣- ឈ្មោះ គល់ ធី ភេទប្រុស អាយុ៣៨ឆ្នាំ, ទី៤-ឈ្មោះ គល់ ហ៊ីង ភេទប្រុស អាយុ ៣៦ឆ្នាំ, ទី៥-ឈ្មោះ ទេស មករា អាយុ ១១ឆ្នាំ អ្នកទាំងចំនួន៥នាក់ បច្ចុប្បន្នមានទីលំនៅក្នុងភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី៦-ឈ្មោះ […]
តាកែវៈ ផ្លូវកៅស៊ូមួយខ្សែ ប្រភេទ DBST ប្រវែងជាង ១២ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២ វត្តអង្គរុន ឆ្ពោះទៅផ្លូវជាតិលេខ៣ ច្បារមន ត្រូវបានមន្ទីរអភិវឌ្ឍន៍ ជនបទ ខេត្តតាកែវ ធ្វើការជួសជុល និងកែលម្អឡើងវិញ បន្ទាប់ពីទទួលបានការស្នើសុំ ពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ ខាងលើ ក្នុងស្រុកបាទី ខេត្តតាកែវ ស្នើសុំទៅលោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យមានការជួសជុល ផ្លូវកៅស៊ូមួយខ្សែនេះឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ការបញ្ចៀសនូវ គ្រោះថ្នាក់ចរាចរណ៍ ក្រោយមានការខូចខាតជាដំណំ និងកន្លែងខ្លះ កៅស៊ូឡើងផុស អណ្តែតឡើងខ្ពស់ ងាយនឹងបង្ករគ្រោះថ្នាក់ ដោយសាររថយន្តធុនធ្ងន់ធំៗជាច្រើន ដឹកលើសទំងន់ បានបើកបរលើកំណាត់ផ្លូវ មួយខ្សែនេះ ។ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តតាកែវ បានប្រាប់ឱ្យភ្នាក់ងារ […]
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូសមាគម ចូលក្រាបថ្វាយបង្គំគាល់ និងប្រទានព្រះរាជសវនាការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅព្រះដំណាក់សិរីមង្គល ព្រះបរមរាជវាំង រាជធានីភ្នំពេញ។