ព័ត៌មាន

ម្ហូប​ខ្មែរ​គ្រប់មុខ​នឹង​វត្តមាន​នៅក្នុង​អាហា​រដ្ឋា​ន យីហោ​ស្រី​ពេជ្រ​ នៅស្រុកគូលែនពីពេលនេះ​តទៅ​

ខេត្តព្រះវិហារ​៖​អាហា​រដ្ឋា​ន​យីហោ​ស្រី​ពេជ្រ​នឹង​ចាប់​បើក​លក់​ទទួល​ស្វា​គម​ន៏​អតិថិជន​ចាប់ពី​ថ្ងៃនេះ​តទៅ​ហើយ​។​ដោយ​ក្នុងនោះ​និង​មានមុខ​ម្ហូប​ខ្មែរ​គ្រប់មុខ​ដែលជា​ស្នាដៃ​ដ៏​ប៉ិនប្រសព្វ​របស់​មេ​ចុងភៅ​ដ៏​ចំណាន​ដែល​ធ្លាប់មាន​បទពិសោធ​ន៏​ដ៏​ល្បី​ជាច្រើន​ឆ្នាំ​មកហើយ​។​អាហា​រដ្ឋា​ន​យីហោ​ស្រី​ពេជ្រ​នេះ​ស្ថិតក្នុង​ភូមិ​ថ្នល់​បែក​ឃុំ​ថ្មី​ស្រុក​គូ​លេន​ខេត្តព្រះវិហារ​។​

​ចំពោះមុខ​ម្ហូប​ដែលជា​ស្នាដៃ​ដ៏​ប៉ិនប្រសប់​នេះ​មាននៅ​អាហារ​ដ្ឋា​ន​យីហោ​ស្រី​ពេជ្រ​រួមមាន​ដូចជា​,​ឡុកឡាក់​សាច់គោ​,​ឡុកឡាក់​សាច់គោ​ពង​ទា​,​ឆា​ស្ពៃ​ជូរ​,​សម្លរ​ម្ជូរ​ខ្ទិះ​គ្រឿងក្នុង​សាច់គោ​,​ម​ច្ចា​ប្រលែង​គុម្ព​ម្អម​ស្រែ​,​ម្រះ​ស្ងោរ​សាច់ជ្រូក​,​ឆា​ជូរអែម​ឆ្អឹងជំនី​ជ្រូក​,​ត្រី​តា​អោន​ឬ​ត្រី​ឆ្លូញ​ស្រែ​ចៀន​,​ត្រី​ប្រ​ម៉ា​ពង​ទា​ចៀន​,​ស្ងោ​ជ្រកត្រី​រ៉ស​ស្រែ​,​ស្ងោ​ជ្រក់​សាច់គោ​,​ស្ងោរជ្រក់​មាន់​ស្រែ​,​។​ជាមួយ​នោះ​មាន​ម្ហូប​កុម្ម៉ង​គ្រប់មុខ​ទៅតាម​តម្រូវការ​និង​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន​។​

​សូមបញ្ជាក់ថា​ទីតាំង​អាហា​រដ្ឋា​ន​ស្រី​ពេជ្រ​យើងខ្ញុំ​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​បេ​ពី​ខេត្តព្រះវិហារ​ឆ្ពោះទៅកាន់​តំបន់រ​ម្មនី​យ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ​ស្ថិតក្នុង​ភូមិ​ថ្នល់​បែក ឃុំ​ថ្មី ស្រុក​គូ​លេន​ខេត្តព្រះវិហារ​។​

បញ្ជាក់​បើ​អ​ថិ​តិ​ជន​អ​ញ្អើ​ញ​មកពី​ខេត្តព្រះវិហារ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​ត្រង់​ទៅ​ប្រាសាទព្រះវិហារ​ហួស​ផ្លូវបំបែក​ឆ្ពោះទៅកាន់​ស្រុក​គូលែន​ប្រហែល​៥០​ម៉ែត​នៅ​ខាងស្ដាំ​ដៃ​នឹង​ឃើញ​ទីតាំង​អាហារ​ដ្ឋា​ន​របស់​យើងខ្ញុំ​នឹង​រង់ចាំ​ទទួល​ស្វា​គម​ន៏​ដោយ​ក្តី​សោមនស្ស​រីករាយ​។​

​ដោយ​ចាប់​ទទួល​ទ្រង់​ឯក​ឩ​ត្ត​ម​បងប្អូន​ពុក​ម៉ែ​ដោយ​ចាប់ពី​ម៉ោង​៦​ព្រឹក​រហូតដល់​ម៉ោង​១០​យប់​ជា​រៀងរាល់ថ្ងៃ​ហើយ​បើ​ទ្រង់​ឯក​ឩ​ត្ត​ម​លោក​លោកស្រី​ពុក​ម៉ែ​បងប្អូន​អញ្ជើញ​មកពី​ខាង​ស្រុក​ជាំ​ក្សាន្ត​ឆ្ពោះទៅកាន់​ខេត្តព្រះវិហារ​វិញ​នោះ​គឺ​អាហារ​ដ្ឋា​ន​ស្រី​ពេជ្រ​យើងខ្ញុំ​នឹង​នៅ​ខាងឆ្វេង​ដៃ​របស់​ទ្រុង​ឯក​ឩ​ត្ត​ម​ពុក​ម៉ែ​បងប្អូន​នឹង​នៅ​ទល់មុខ​ផ្ទះ​វី​ង​វេរ​លុយ​តែម្តង​។​

​គួរ​បញ្ជាក់ថា​សម្រាប់​មុខម្ហូប​ដែល​អ​ថិ​តិ​ជន​កុម្ម៉ង​មុខម្ហូប​ដោយ​ហូប​ម្នាក់​១​ចម្អែត​សម្រាប់​មុខម្ហូប​១​មុខ​ហើយ​សម្រាប់​មនុស្ស​ម្នាក់​គឺ​អស់​ត្រឹមតែ​១​ម៉ឺន​រៀល​តែប៉ុណ្ណោះ​ដោយឡែក​សម្រាប់​អាហារសម្រន់​ពេលព្រឹក​គឺមាន​ដូចជា​គុយទាវ​សាច់គោ​,​គុយទាវ​សាច់ជ្រូក​,​បាយ​សាច់មាន់​,​បាយ​សាច់ជ្រូក​,​មុខម្ហូប​ផ្សេងៗ​ទៀត​គឺ​ចំណាយ​អស់​តែ​ក្នុង​ម្នាក់​ត្រឹម​៦.០០០​រៀល​ប៉ុណ្ណោះ​លោកអ្នក​អាច​ពិ​សារបាន​មួយ​ចម្អែត​៕

Leave a Reply

Your email address will not be published. Required fields are marked *