ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

នៅថ្ងៃទី២៣ ខែមេសា ម្សិលមិញនេះ! សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស៦១នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែង​ឱ្យដឹងនៅព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០២២នេះថា៖កម្លាំងនគរបាលនៅទូទាំងប្រទេសកម្ពុជាកាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២២ម្សិលមិញនេះបានឃាត់ខ្លួនជនសង្ស័យ៦១នាក់ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៦១នាក់នោះ មាន ១២នាក់ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១១ករណីនិងជនសង្ស័យ៤៩នាក់ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន១២ករណី។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក​ ខៀវ​ សុភ័ក្រ្ត​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ជូនសមត្ថកិច្ចពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *