ព័ត៌មាន

ផ្អាកសាខាក្រុមហ៊ុនដឹកអ្នកដំណើរ វីរៈ ប៊ុនថាំ ចំនួន៦ទីតាំង ក្រោយអ្នកបើកបរឆ្លងកូវីដ

ករណីខេត្តបាត់ដំបង ចំនួន៣សាខាក្នុងខេត្ត៖ ទី១. សាខា ក្រុមហ៊ុន វីរៈ ប៊ុនថាំ ដែលមាននៅក្នុងភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ទី២. នៅក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក  និងទី៣. នៅក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ។

ករណីខេត្តប៉ៃលិន ទាំង៣សាខាក្រុមហ៊ុន វីរៈ ប៊ុនថាំ ក្នុងខេត្ត៖ ទី១. សាខាក្រុមហ៊ុន វីរៈ ប៊ុនថាំ ដែលមានទីតាំងនៅក្នុងបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន។ ទី២. នៅក្នុងភូមិផ្សារព្រហ្ម ឃុំស្ចឺងកាច់ ស្រុកសាលាក្រៅ និងទី៣. នៅក្នុងភូមិវាល ឃុំ/ស្រុកសាលាក្រៅ ។

ទាក់ទងនិងមូលហេតុនៃការផ្អាក ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ​កូវីដ-១៩ ក្រោយរកឃើញអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ តាមការធ្វើតេសរហ័ស។ ដូច្នេះ ក្នុងអំឡុងពេលនៃការផ្អាក បុគ្គលិកដែលបម្រើការក្នុងក្រុមហ៊ុនសាខាក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវបានហាមឃាត់ធ្វើដំណើរ ចេញ-ចូល ទីតាំងអាជីវកម្ម នឺងត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *