ព័ត៌មាន

មន្រ្ដីជំនាញទទូចឲ្យប្រជាជនភ្ញាក់រលឹក ពង្រឹងការអនុវត្ដវិធានសុខាភិបាល ដើម្បីកុំឲ្យការចម្លងជំងឺកូវីដ១៩ ឆ្លងផុតបន្ទាត់ក្រហម

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទូចជាថ្មីទៅដល់ប្រជាជន ឲ្យមានការភ្ញាក់រលឹក ងាកមកពង្រឹងការអនុវត្ដវិធានសុខាភិបាល ឲ្យបានហ្មត់ចត់ ដើម្បីកុំឲ្យការចម្លងជំងឺកូវីដ១៩ រាតត្បាតខ្លាំងជាងនេះរហូតដល់ឆ្លងផុតបន្ទាប់ក្រហម។ ការទទូចនេះខណៈមន្រ្ដីជំនាញខាងលើ បានសង្កេតឃើញថា ការជួបជុំនៅតែមាន បើទោះបីជាអត្រាឆ្លង និងអ្នកស្លាប់ប្រចាំមានចំនួនច្រើនក៏ដោយ។ ករណីនេះសម្រាប់អ្នកនយោបាយ យល់ឃើញថា ប្រជាជនភាគច្រើនពឹងផ្អែកទៅលើវ៉ាក់សាំង បូកផ្សំនិងការព្យាបាលដោយមិនអស់ប្រាក់ថែមទៀត ទើបនាំឲ្យពួកគាត់ព្រលែងដៃក្នុងការការពារ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *