ព័ត៌មាន

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស របស់រដ្ឋាភិបាលជប៉ុន (IDS-២០២៣) ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤–

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (IDS-២០២៣) ចំនួន២៥រូប ដើម្បីចូលជួបសម្តែងគារវកិច្ច និងទទួលយកអនុសាសន៍សម្រាប់ជាពុទ្ធិបន្ថែមដល់ការចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

 

សូមបញ្ជាក់ថាក្រុមនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស របស់រាជរដ្ឋាភិបាលជប៉ុន (JDS-២០២៣) ដែលមានសមាសភាពមកពីបណ្តាក្រសួង ស្ថាប័នសាធារណៈ នឹងចេញទៅ បន្តការសិក្សាថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យនានា នៃប្រទេសជប៉ុន នាពាក់កណ្តាល ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

 

រូបថត៖ ខឹម សុវណ្ណារ៉ា

———

adm

Leave a Reply

Your email address will not be published. Required fields are marked *