Related Articles
កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន០៣ នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន០៣ នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ខេត្តស្វាយរៀង ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន០៣ នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា៖ នៅវេលាម៉ោង ១០ៈ០០ នាទីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកាស៊ីណូវីននឺស ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ (ជនជាតិវៀតណាម ០៣ នាក់)។ ១.ឈ្មោះ […]
កូនតេរិច្ឆានដែលហ៊ានយកដែកបំពង់ទីប វាយម្ដាយឲ្យរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ
កណ្ដាល: កើតហេតុ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩ និង ៣០នាទី ជនសង្ស័យ បានខឹងម្ដាយ(ជនរងគ្រោះ) និងប្អូនស្រី ដោយរាល់ពេលដែលខ្លួនសុំលុយពីម្ដាយបានតិចគឺឱ្យតែ១០០០៛ ពេលនោះជនសង្ស័យខឹង ក៏បានទាញយកដំបងដែកបំពង់ទីប ០១ ពីក្រោមគ្រែដេក ទៅវាយលើជនរងគ្រោះជាម្ដាយបង្កើត ចំនួន០២ដំបង ត្រូវចំដៃខាងឆ្វេង និងកំប៉េះគូទខាងឆ្វេង បណ្ដាលឱ្យរងរបួសមានស្នាមជាំឈាម ខណ:នោះឈ្មោះ សនក្រឹម ភេទប្រុស(កូនប្រសារជនរងគ្រោះ) ចូលទៅឃាត់ ក៏ត្រូវជនសង្ស័យវាយ០១ដំបងថែមទៀត នេះបើយោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម។ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថាករណីហិង្សាក្នុងគ្រួសារ(វាយម្ដាយបង្កើត) ផ្ទះជនរងគ្រោះ ភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។ជនរងគ្រោះជាម្ដាយ ឈ្មោះ ស្រ៊ន ស្រ៊ាន ភេទស្រី អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ ឆេង ប៊ុនលី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ។ វត្ថុតាងចាប់យក៖ ដំបងដែកបំពង់ទីប […]
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង រួមនឹងអង្គការដៃគូមួយចំនួន កំពុងធ្វើការអង្កេតប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី៣
ភ្នំពេញ៖មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង រួមនឹងអង្គការដៃគូមួយចំនួនកំពុងធ្វើការអង្កេតប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី៣ឆ្នាំ២០២៣ ខណៈដែលការអង្កេតលើកទី៣នេះ នឹងធ្វើឱ្យកម្ពុជាកាន់តែប្រសើរឡើងក្នុងការគ្រប់គ្រងជំងឺរបេង និងឆ្ពោះទៅរកការបញ្ចប់ជំងឺរបេងរបស់ខ្លួន។ សេចក្ដីប្រកាសរបស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច បានឱ្យដឹងនៅថ្ងៃទី១៩ ខែតុលាថា ដោយមានការគាំទ្រថវិកាពីរដ្ឋាភិបាលអូស្ត្រាលី និងមូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងគ្រុនចាញ់ និងជំនួយបច្ចេកទេសពីអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេង និងសមាគមប្រឆាំងជំងឺរបេងជប៉ុន ( RIT/JATA) វិទ្យាស្ថានប៉ាស្ទ័រ និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) កំពុងធ្វើការអង្កេតប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៣ ជាមួយនឹងលទ្ធផលរំពឹងទុកនៅពាក់កណ្តាលឆ្នាំ២០២៤។