ព័ត៌មានសន្តិសុខសង្គម

កងរាជអាវុធហត្ថខេត្តស្វាយរៀង  បានបញ្ជូនជនសង្ស័យចំនួន០៣ នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កងរាជអាវុធហត្ថខេត្តស្វាយរៀង  បានបញ្ជូនជនសង្ស័យចំនួន០៣ នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀង  បានបញ្ជូនជនសង្ស័យចំនួន០៣ នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

 

យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា៖ នៅវេលាម៉ោង ១០ៈ០០ នាទីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកាស៊ីណូវីននឺស ស្ថិតនៅក្នុងភូមិបាវិតកណ្តាល  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ (ជនជាតិវៀតណាម ០៣ នាក់)។

 

១.ឈ្មោះ វិន វ៉ាងញី ភេទប្រុស  អាយុ២៤ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបាវិតណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

២.ឈ្មោះ ហ៊្វាក ហាយ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅកាស៊ីណូវីននឺស ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

៣.ឈ្មោះ ហូ ជីហ្វា  ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅកាស៊ីណូវីននឺស ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

+វត្ថុតាងដកហូតរួមមាន៖

១.ក្រាមពណ៌សថ្លា ចំនួន ១១ កញ្ចប់ មាន ទម្ងន់( ១០,៨៦)គិតទាំងសំបកវេចខ្ចប់

២.ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន ០១ កញ្ចប់ មាន ទម្ងន់( ១,៩០)គិតទាំងសំបកវេចខ្ចប់

២.ម៉ូតូចំនួន ០១ គ្រឿង

៣.ទូរស័ព្ទដៃចំនួន ០៣ គ្រឿង

៤.លិខិតឆ្លងដែនចំនួន ០១

៥.អត្តសញ្ញាណប័ណ្ណចំនួន ០១ សន្លឹក

៦.សម្ភារវេចខ្ចប់ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

 

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *