និងសមភាព ជាក់ស្តែងការដាក់សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន នាពេលនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់កាលានុវត្តភាព ចំពោះជនមានពិការភាពក្នុងការដឹកនាំ ផ្តល់សេវា ស្តារលទ្ធភាពពលកម្ម ផ្តល់និងរកការងារ បង្កើនសេដ្ឋកិច្ច និង ផ្សព្វផ្សាយលើកកម្ពស់សិទ្ធិជនមានពិការភាព ដើម្បីបងប្អូនជនមានពិការភាពបានទទួលផល រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានឱកាសពេញលេញចូលរួមគ្រប់សកម្មភាព នៅក្នុងសង្គម។ ជាក់ស្ដែង កីឡាការជនមានពិការភាព ក៏បានរួមចំណែកយ៉ាងធំធេងក្នុងការតស៊ូ ប្រឹងប្រែងដេីម្បីទៅប្រកួតដណ្តេីមមេដាយជាច្រេីន ដែលជាការផ្តល់កិត្តិយសជូនខ្លូនឯងផង ពិសេសគឺជូនជាតិ និងមាតុភូមិ។ តាមរយៈបេសកកម្មនេះ រាជរដ្ឋាភិបាលនឹងបន្តផ្តល់ការគាំទ្រទាំងស្មារតី និងថែរក្សានូវគោលការណ៍ឧបត្ថម្ភគាំទ្រ ដេីម្បីជាការបំប៉ន និងលេីកកម្ពស់បន្ថែមក្នុងការហ្វឹកហាត់ និងបច្ចេកទេសសម្រាប់គ្រប់ការប្រកួតនាពេលខាងមុខ»៕ (រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤)
ក្រុមមនុស្សទាំងនេះរួមមាន៖ មហាសេដ្ឋីអង់គ្លេស Hamish Harding, អ្នកជំនាញបារាំង Paul-Henry Nargeolet, ស្ថាបនិករបស់ OceanGate Expeditions លោក Stockton Rush, អ្នកជំនួញប៉ាគីស្ថាន Shahzada Dawood និងកូនប្រុស Suleman! ពួកគេទាំង៥នាក់ បានចុះហត្ថលេខាទទួលខុសត្រូវខ្លួនឯង និងព្រមបង់លុយចំនួន២៥ម៉ឺនដុល្លារ ជាថ្នូរជិះនាវាមុជទឹក ទីតាន ចុះទៅមើលសាកសពកប៉ាល Titanic ដែលបានលិចក្នុងកំឡុងដឹកភ្ញៀវទេសចរកាលពីឆ្នាំ១៩១២!
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឲ្យដឹងថា វីរុសបំប្លែងថ្មីពីឥណ្ឌាB-1617 និងអង់គ្លេស B117 អាចរីករាលដាលក្នុងប្រទេសកម្ពុជា បើសិនណាប្រជាពលដ្ឋធ្វេសប្រហែសនូវការអនុវត្តន៍វិធានការសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក គឺ ៣ការពារនិង៣កុំ។ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេស ជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា បានឲ្យដឹងថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មី មានភាពឆ្លងសាហាវលឿននិងធ្ងន់ធ្ងរជាងវីរុសកូវីដ១៩បច្ចុប្បន្ននេះ ហើយអត្រានៃការបាត់បង់ជីវិតក៏ខ្ពស់ផងដែរ។ ហេតុដូចនេះលោកស្រី ក៏សូមអំពាវនាវ យ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ថ្វីត្បិតតែស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជារំពឹងថាថយចុះជាបន្ដបន្ទាប់ ក្រោយពីយុទ្ធនាការ ក៏ដូចជាវិធានការដាក់ចេញការបិទខ្ទប់ របស់រាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ប៉ុន្តែជំងឺឆ្លងដ៏កាចសាហាវនេះវាមិនភ្លេចយើងឡើយ ប្រសិនបើយើងមិនការពារឲ្យបានម៉ឺងម៉ាត់ នោះ ខណៈដែលវីរុសបំប្លែងថ្មីនៅប្រទេសអង់គ្លេសក៏ត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកជំងឺកូវីដ១៩នៅកម្ពុជារួចទៅហើយដែរ៕