សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ទាំងស្រុងថា កូនប្រុសដ៏កំសត់របស់ពុកថ្ងៃនេះជាខួប ៤៥ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២១)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង “អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម” “ទំនួញកំសត់ប្រវត្តិវិទ្យាល័យ” និង “ព្រលឹងកំសត់” ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខន្ឋកូន និងការឈឺចាប់នាពេលនោះ។ ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នងធ្លាក់ដល់ដីគាប់ជួនពុកបានធ្វើដំណើរពីភូមិកោះថ្មឃុំទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេសមានសិទ្ឋិតិចជាងសត្វឆ្កែឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ឋិការពារកូនវាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយរៀបចំឱ្យពុកបានធ្វើដំណើរជាមួយមេបញ្ជាការទៅកាន់ស្រុកត្បូងឃ្មុំនាពេលនោះ ដែលពុកមានឱកាសចូលមើល ម្តាយកូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់។ ភាពតក់ស្លុតបានកើតឡើងចំពោះរូបពុកនៅពេលដែលពុកឈានជើងចូលដល់មន្ទីរពេទ្យ ហើយត្រូវអ្នកជម្ងឺដែលសម្រាកជាមួយម្តាយកូនស្រែកប្រាប់ថា “រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ”។ ពុកប្រឹងរត់ទៅរកកូនឃើញឈាមកូនកំពុងហូរចេញតាមមាត់ ពុកប្រឹងស្រែកឱ្យគេជួយដើម្បីសង្គ្រោះជីវិតកូន ក្នុងពេលដែលម្តាយកូនសន្លប់មិនទាន់ដឹងខ្លួន និងមិនទាន់ដឹងថាកូនស្លាប់នៅឡើយ […]
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមអ្នករត់ម៉ូតូកង់បីរាប់រយនាក់ មកពីរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន បានយកម៉ូតូកង់បីមកចតប្រមូលផ្តុំគ្នាពេញផ្លូវលេខ៥៧២ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឲ្យមានការកកស្ទះ ។ ពួកគាត់បានមកប្រមូលផ្តុំគ្នាមុខក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ-ក Pass App Technologies Co – Ltd ដើម្បីសុំស្នើរឲ្យក្រុមហ៊ុន ធ្វើការដំណើរការ និងApdateប្រព័ន្ធឡើងវិញ ខណ:មានភ្ញៀវប៊ុកឃីង ទៅកាន់ពួកគាត់តែappរបស់ក្រុមហ៊ុន មិនដំណើរការរយៈពេល៣ទៅ៤ថ្ងៃមកហើយ។ ទោះជាយ៉ាងណាក៏ប្រជាពលរដ្ឋដែលរស់នៅទីនោះ មានការមិនសប្បាយចិត្តជាមួយក្រុមហ៊ុន និងក្រុមអ្នករត់ម៉ូតូកង់បីដែលបានយកកង់បីរបស់ពួកគាត់ ចតពេញតែផ្លូវធ្វើឲ្យអ្នកដំណើរ និងប្រជាពលរដ្ឋដែលរស់នៅទីនោះ រកផ្លូវចេញចូលពុំរួចនោះទេ។ ដោយឡែកក្រុមអ្នករត់ម៉ូតូកង់បីបានរអ៊ូរទាំថា ក្រុមហ៊ុនPass app យកភាគរយពីពួកគាត់ហើយ បែរជាបិទប្រព័ន្ធធ្វើឲ្យភ្ញៀវប៊ុកឃីងលែងចូល ធ្វើឲ្យពួកគាត់ពិបាករកលុយ ដើម្បីចិញ្ចឹមក្រពះ និងបង់ឲ្យក្រុមហ៊ុនផងដែរ៕
ខេត្តពោធិ៍សាត់ ៖ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្រ្ត ស្នងការរងផែនការងារធនធានមនុស្ស តំណាងខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានដឹកនាំមន្ត្រីចំណុះផែនការងារធនធានមនុស្ស នាំយកថវិកាឧបត្ថម្ភ គោលនយោបាយ (ប្រាក់សម្រាប់បូជាឬបញ្ចុះសព និងឧបត្ថម្ភប្រាក់មួយលើកដំបូង) សរុបចំនួន៨៣,២៦៧,៥០០រៀល បើកផ្តល់ជូនក្រុមគ្រួសារមន្រ្តីនគរបាលមរណ:ភាពកាលពីពេលកន្លងទៅចំនួន ០៤គ្រួសារ ៖ ១- លោកស្រី ថ្លាង សុផល ត្រូវជាភរិយាសពលោក ចាយ រតនា ២- អ្នកស្រី ញ៉ែម ម៉ូលីកា ត្រូវជាកូនសពលោក រស់ ប៊ុនណាន ៣-លោកស្រី ហ៊ឹម យ៉េន ត្រូវជាភរិយាសពលោក ឈ ឡុងសារ៉េនដេត ៤-លោកស្រី អ៊ុក គុណ ត្រូវជាប្រពន្ធសពលោក ឈន រ៉ា នារសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។ ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ស្នងការរង ឆាយ […]