ព័ត៌មាន

លោកស្រីឱ វណ្ឌឌីន ព្រមានពីហានីភ័យ នៃវីរុសបំប្លែងថ្មីពីឥណ្ឌា និងអង់គ្លេសថា អាចរីករាលដាលក្នុងប្រទេសកម្ពុជា បើសិនពលរដ្ឋធ្វេសប្រហែស

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឲ្យដឹងថា វីរុសបំប្លែងថ្មីពីឥណ្ឌាB-1617 និងអង់គ្លេស B117 អាចរីករាលដាលក្នុងប្រទេសកម្ពុជា បើសិនណាប្រជាពលដ្ឋធ្វេសប្រហែសនូវការអនុវត្តន៍វិធានការសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក គឺ ៣ការពារនិង៣កុំ។
លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេស ជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា បានឲ្យដឹងថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មី មានភាពឆ្លងសាហាវលឿននិងធ្ងន់ធ្ងរជាងវីរុសកូវីដ១៩បច្ចុប្បន្ននេះ ហើយអត្រានៃការបាត់បង់ជីវិតក៏ខ្ពស់ផងដែរ។ ហេតុដូចនេះលោកស្រី ក៏សូមអំពាវនាវ យ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ថ្វីត្បិតតែស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជារំពឹងថាថយចុះជាបន្ដបន្ទាប់ ក្រោយពីយុទ្ធនាការ ក៏ដូចជាវិធានការដាក់ចេញការបិទខ្ទប់ របស់រាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ប៉ុន្តែជំងឺឆ្លងដ៏កាចសាហាវនេះវាមិនភ្លេចយើងឡើយ ប្រសិនបើយើងមិនការពារឲ្យបានម៉ឺងម៉ាត់ នោះ ខណៈដែលវីរុសបំប្លែងថ្មីនៅប្រទេសអង់គ្លេសក៏ត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកជំងឺកូវីដ១៩នៅកម្ពុជារួចទៅហើយដែរ៕
May be an image of 1 person, sitting and standing
adm

Leave a Reply

Your email address will not be published. Required fields are marked *