ព័ត៌មាន

ក្រោយពីខកខានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ អស់រយៈពេល៣ឆ្នាំមក ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣នេះ បានប្រារព្ធធ្វើឡើងវិញរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយក្រោមម្លប់នៃសុខសន្តិភាព។

ខាងក្រោមនេះជាទិដ្ឋភាពរួមទូទៅរបស់ប្រជាពលរដ្ឋមកពីបណ្ដាខេត្តនានា រួមទាំងទេសចរណ៍បរទេស អញ្ជើញទស្សនាកម្សាន្ត ការប្រណាំងទូកង និងស្តង់ពិព័រណ៌ផ្សេងៗជាច្រើន។

 

សូមជម្រាបថាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣នេះ មានទូកង ចូលរួមប្រកួតប្រជែងប្រមាណ ៣៣៨ទូក និងមានប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានា ចំនួន៣០ប្រទីប។

 

រាជធានីភ្នំពេញ ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រសៀលថ្ងៃអាទិត្យ ទី២៦ វិច្ឆិកា ២០២៣

 

adm

Leave a Reply

Your email address will not be published. Required fields are marked *